×

ចូលរួមបង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួនដើម្បីទទួលបានបទពិសោធ និងឱកាសដណ្តើមប្រាក់រង្វាន់ ១០លានរៀលជាមួយ “The Table For Two Cambodia”

ភ្នំពេញ៖ ជាមួយកម្មវិធី “The Table For Two Cambodia” គឺជាកម្មវិធីប្រកួតធ្វើម្ហូបដែលយើងអាចចូលរួមដើម្បីបញ្ចេញស្នាដៃរបស់ខ្លួនដល់គណៈកម្មការ ២រូបភ្លក់រសជាតិ និងដាក់ពិន្ទុ។ ជាការពិតណាស់ មុខម្ហូបនីមួយៗក្រៅពីរសជាតិហើយគឺទាមទារឱ្យមានសោភណ្ឌភាព និងមុខម្ហូបប្លែកខុសពីគេដើម្បីទទួលបានការចាប់អារម្មណ៍ថែមមួយកម្រិតទៀត។

ជាមួយគ្នានេះដែរក្រៅពីបានចូលរួមបញ្ចេញស្នាដៃ និងទទួលបានដំបូន្មានល្អៗពីគណៈកម្មាការហើយនោះ បេក្ខជនដែលបានចូលរួមប្រកួតថែមទាំងមានឱកាសអាចដណ្តើមបានប្រាក់រង្វាន់ ១០លានរៀលសម្រាប់អ្នកទទួលបានជ័យលាភី។

ដូចនេះដើម្បីកុំឱ្យឱកាសដ៏ល្អនេះរំលងផុតទៅឱ្យសោះ សម្រាប់អ្នកដែលមានថ្វីដៃចម្អិនម្ហូបមានឱជារសឆ្ងាញ់ អាចចូលរួមជាមួយកម្មវិធី “The Table For Two Cambodia” ទាំងអស់គ្នា។ ចង់ដឹងថា កម្មវិធីដំណើរការយ៉ាងណាខ្លះ កុំភ្លេចរង់ចាំទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង