អ៊ីតាលី៖ ថ្ងៃដែល Song Joong Ki ទន្ទឹងរង់ចាំអស់រយៈពេលជាយូរទីបំផុតបានមកដល់ហើយដោយប្រពន្ធរបស់លោកដែលជាអតីតតារាសម្តែង និងបង្ហាញម៉ូតជនជាតិអ៊ីតាលី Katy Louise Saunders បានផ្តល់កំណើតឱ្យកូនប្រុសម្នាក់នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
តារាប្រុសត្រលូក Song បានបង្ហោះរូបភាពកាន់ដៃកូនប្រុសទើបកើតនៅលើអនឡាញភ្ជាប់ជាមួយប្រយោគថា “ទីបំផុតខ្ញុំបានឃើញមុខកូនប្រុសនៅទីក្រុងរ៉ូម ដែលជាស្រុកកំណើតរបស់ប្រពន្ធខ្ញុំ និងកូនប្រុសមានសុខភាពល្អធម្មតា។
លោកបានបន្ថែមថា “គាត់គឺជាកាដូដ៏វិសេសវិសាលសម្រាប់ជីវិតរបស់យើងទាំង២ ដែលនឹងធ្វើឱ្យគ្រួសារមួយនេះពោរពេញដោយភាពរីករាយ”។ គួរបញ្ជាក់ដែរថា ជាមួយនឹងការប្រកាសដំណឹងល្អរបស់ខ្លួនជាសាធារណៈនេះក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់តារាសម្តែងរូបនេះដែលទទួលបានកូនដំបូងដែលលោកបានរៀបការជាលើកទី២ បន្ទាប់ពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយអតីតភរិយាដែលជាតារាសម្តែងល្បីឈ្មោះ Song Hye Kyo៕