×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Cityចាប់ផ្ដើមរដូវកាល២០២៣-២៤ដោយប៉ះBurnley ខណៈChelseaជួបLiverpool

Manchester City ចាប់ផ្តើមការពារតំណែងជើងឯក Premier League របស់ខ្លួនដោយត្រូវប៉ះជាមួយ Burnley នៅសប្ដាហ៍ទីមួយនៃរដូវកាល ២០២៣-២៤ ខណៈលោក Mauricio Pochettino អ្នកចាត់ការទូទៅថ្មីរបស់ Chelsea នឹងប្រកួតទល់នឹង Liverpool ។

ការប្រកួតរបស់ Man city ជាមួយ Burnley នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែសីហា។ Luton Town ដែលទើបឡើងមកកាន់ក្របខណ្ឌកំពូលអង់គ្លេស ប្រកួតជាមួយ Brighton នៅសប្ដាហ៍ដំបូង ខណៈ Sheffield United ប្រកួតជាមួយ Crystal Palace ។ អ្នកចាត់ការថ្មីរបស់ Tottenham Hotspur លោក Ange Postecoglou ចាប់ផ្តើមរជ្ជកាលរបស់គាត់ដោយត្រូវប៉ះ Brentford ។

Newcastle United ប្រឈមមុខនឹងការចាប់ផ្តើមដ៏លំបាកក្នុងរដូវកាលរបស់ពួកគេ ដោយទទួលក្រុម Aston Villa មុនពេលប្រឈមមុខនឹងក្រុម Man City នៅសប្ដាហ៍ទីពីរ។ ជាមួយគ្នានេះ Arsenal ប្រកួតដំបូងរបស់ពួកគេជួបជាមួយ Nottingham Forest ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង