×

រូបភាព Pre-Wedding របស់ Kimberley និង Mark Prin បង្កប់ដោយស្នាមញញឹមពោរពេញដោយសុភមង្គលជាខ្លាំង

ថៃ៖ កាលពីថ្ងៃទី១៤ ខែមិថុនានេះ តារាសម្តែងដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈថៃ Kimberley បានបង្ហាញរូបថតមុនរៀបការរបស់ខ្លួននៅប្រទេសអ៊ីតាលីមើលទៅប្រៀបដូចក្នុងរឿងព្រេងនិទានបង្កប់ដោយសុភមង្គលដែលនាង និង Mark Prin ទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។

ជាមួយនឹងពិធីមង្គលការដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះគូស្នេហ៍ដែលជាតារាល្បីទាំង២ បានស្វែងរកជាងច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ Pre-Wedding និងសម្រាប់ថ្ងៃមង្គលការរបស់ខ្លួនយ៉ាងសម្រិតសម្រាំង ព្រមទាំងអាហារក៏សុទ្ធសឹងតែជ្រើសរើសមុខម្ហូបយ៉ាងយកចិត្តទុកដាក់ផងដែរ។

សរុបសេចក្តីមក អ្នកទាំង២បានជះលុយសម្រាប់ថ្ងៃពិធីរបស់ខ្លួនដោយមិនស្ទាក់ស្ទើរខណៈការងារសិល្បៈក៏ត្រូវផ្អាកមួយរយៈដើម្បីយកពេលវេលាទៅរៀបចំកម្មវិធីឱ្យបានល្អដែលនឹងខិតជិតមកដល់នាពេល ៣ខែខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង