×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សិល្បករសិល្បការិនី និងបងប្អូនខ្មែរជាច្រើននាក់ឆ្លៀតចូលរួមកម្មវិធី “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម” បើទោះជាមមាញឹកជាមួយការងារក៏ដោយ

ភ្នំពេញ៖ យោងតាមគណនីហ្វេសបុករបស់តារាសម្តែង នី មុន្នីនាថ បានចែករំលែករូបថតភ្ញៀវកិត្តិយសជាច្រើនបាននាំគ្នាចូលរួមក្នុងកម្មវិធីមនុស្សធម៌តាមរយៈការបរិច្ចាគឈាមក្រោមប្រធានបទ “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម” កាលពីម្សិលមិញ។

ជាមួយនឹងការលើកស្ទួយការចូលរួមបរិច្ចាគឈាមដល់អ្នកជំងឺដែលត្រូវការឈាមជាច្រើននាក់ក្នុងមួយថ្ងៃទៅមួយថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះជាគំរូល្អមួយក្នុងការផ្សព្វផ្សាយដល់អ្នកដែលមានបំណងចង់ចូលរួមទាំងអស់គ្នា។

ក្រៅពីបងប្អូនខ្មែរជាច្រើននាក់ដែលបានចូលរួមជំរុញទឹកចិត្តក្នុងយុទ្ធនាការនេះហើយក្នុងនោះក៏មានវត្តមានសិល្បករ សិល្បការិនីល្បីៗដែលជាតារាចម្រៀង តារាសម្តែង និងតារាបណ្តាញសង្គមមានដូចជាលោកជី ដេវីត លោកអធិការ លោកព្រីន លោកប៉ែន ចំរុង កញ្ញារចនា រ៉ាវ៉ាឌី លោកអេឡិច ហ្សូរ៉ា ពូឈីវ និងតារាកិត្តិយសជាច្រើននាក់ទៀត។

គួរបញ្ជាក់ដែរថា តាមរយៈកម្មវិធីមួយនេះតារាសម្តែង នី មុន្នីនាថ ដែលជាប្រធានមូលនិធិឈាមបានបង្ហាញអារម្មណ៍រំភើបជាអនេកប្បការទៅដល់វត្តមានភ្ញៀវកិត្តិយសទាំងអស់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង