កម្សាន្ត៖ ទំនាក់ទំនងដែលលើសពីមិត្តភក្តិតែមិនមែនជាសង្សារ ពិតជាពិបាកដែលធ្វើឱ្យ សៃ វិលវល់នៅក្នុងទំនាក់ទំនងមិនច្បាស់លាស់មួយរបស់នាង។ ទង្វើរបស់ ថេត មិនអាចឱ្យ សៃ មិនយល់ច្រឡំបានទេព្រោះកាយវិការដែលតែងយកចិត្តទុកដាក់មើលថែរបស់ ថេត ធ្វើឱ្យ សៃ ធ្លាក់ក្នុងអន្លង់ស្នេហ៍មិនអាចដកចិត្តរួច។
ជាមួយនឹងរឿងភាគស្នេហាយុវវ័យ “Ninteen Us” បានឆ្លុះបញ្ចាំងឱ្យឃើញការដែលស្រលាញ់គេតែម្ខាងពិតជានឿយហត់អារម្មណ៍ ចង់ដឹងថា ថេត គិតយ៉ាងណាមកលើ សៃ ឱ្យប្រាកដកុំភ្លេចតាមដានទស្សនាទាំងអស់នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា វេលាម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕