×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

រងពាក្យរិះគន់ផ្ទួនៗពេក សុខុម រចនា ដាច់ចិត្តផុសសូមការអភ័យទោសពីមហាជនខណៈបងប្រុសនាងនៅតែថាបើទោះម្ចាស់បទចង់ Report ក៏ទៅមិនរួច

ភ្នំពេញ៖ ការច្រៀង Cover បទ “How About Now” របស់អ្នកចម្រៀង សុខុម រចនា ដែលបានច្នៃធ្វើជា Version អកកាដង់ទទួលបានការពេញនិយមជាខ្លាំងលើបណ្តាញសង្គមតិកតុក។ យ៉ាងណាមិញ លោក ជី ដេវីត ដែលជាម្ចាស់បទបានបង្ហាញអារម្មណ៍រំភើបព្រមទាំងបានពោលពាក្យអរគុណពេញៗមាត់ដោយលោកបានពោលពាក្យអរគុណដល់ការច្រៀង Cover អកកេសដែលធ្វើឱ្យបទ “How About Now” ស្តាប់ទៅប្លែកមួយបែបទៀត ថែមទាំងបានបញ្ជាក់ទៀតថាប្រសិនជាប់ Copyright សូមឱ្យទាក់ទៅលោកៗនឹងឱ្យក្រុមការងារជួយដោះឱ្យ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្រោយតារាចម្រៀងរ៉េបរូបនេះប្រើពាក្យ Version អកកេស បានធ្វើឱ្យបងប្រុសរបស់ សុខុម រចនា ផុសនៅលើគណនីហ្វេសបុករបស់លោកឈ្មោះ Thik TK ថា “ល្បីដែរតែ បងវីត មិនហៅសោះបានត្រឹមអរគុណ! មានតែធ្វើបទថ្មីខ្លួនឯងហើយមើលទៅ” ដោយប្រយោគទាំងនេះបានផុសឡើងកាលពីចុងខែមីនា ឆ្នាំ២០២៣ នេះ។

យ៉ាងណាមិញបន្ទាប់ពីបានផុសបែបនេះរួច មហាជនអ្នកនិយមលេងបណ្តាញសង្គមមានការមិនពេញចិត្តជាខ្លាំង។ កន្លងទៅមិនបានប៉ុន្មានខែផង អ្នកចម្រៀង Cover សុខុម រចនា បានចូលរួមប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកដោយធ្វើឱ្យគណកម្មាការចូលរួមរាំលេងសប្បាយជាមួយកក្រើកឆាកផងដែរ ទោះជាយ៉ាងណាខណៈពេលកំពុងឈរនៅលើឆាកដ៏ធំមួយនោះ សុខុម រចនា មិនបានបដិសេធនៅពេលដែលគណកម្មាការថានាងជាម្ចាស់បទ មិនត្រឹមតែប៉ុណ្ណោះថែមទាំងអរគុណសម្រាប់ការចូលទស្សនា ៣០លានដងមិនសូម្បីរំឭកម្ចាស់បទដើមគឺលោក ជី ដេវីត បន្តិចឡើយ។

អ្វីដែលកាន់តែហួសចិត្តទៀតនោះ បងប្រុសរបស់នាងបានបោះពាក្យមកថា បទចម្រៀងដែលប្អូនស្រីខ្លួនយកមកច្រៀង Cover នោះបើទោះជាម្ចាស់ដើមចង់ធ្វើការ Report ក៏មិនអាចទៅរួចដែរព្រោះបទចម្រៀងរបស់ខ្លួនធ្វើតុងថ្មី និង Melody ថ្មី។ ពាក្យទាំងនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមហួសចិត្តរកពាក្យនិយាយមិនត្រូវ។ ក្រោយរងការរិះគន់ផ្ទួនៗពេញបណ្តាញសង្គម សុខុម រចនា ដាច់ចិត្តផុសបែបនេះថា៖

“សូមអរគុណសម្រាប់ការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្ររូបនាងខ្ញុំតាមរយ:បទ Cover “How About Now” ដែលជាបទម្ចាស់ដើមរបស់បងប្រុស G-Devith នាងខ្ញុំសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គង ដោយនិយាយពេលភ្លាមៗនៅលើឆាកនាងខ្ញុំមិនបានរៀបចំពាក្យនិយាយឱ្យគ្រប់ជ្រុងជ្រោយទេ និងមិនបានតាំងខ្លួនជាម្ចាស់បទដែរ ខ្ញុំគ្រាន់តែសប្បាយរីករាយដែលទទួលបានលទ្ធផលល្អ និងអរគុណចំពោះបងប្អូនអ្នកទស្សនាបទ Cover ក្នុងយូធូបវីយូ30Mប៉ុណ្ណោះ។ ហើយក៏អរគុណបងប្អូនសម្រាប់ការបញ្ចេញមតិយោបល់ផងដែរ ខ្ញុំពិតជាស្រលាញ់បងប្អូនខ្មែរទាំងអស់គ្នា អរគុណខ្លាំងៗ”។

គួរបញ្ជាក់ដែរថា ទោះបីជាបានទទួលស្គាល់ដោយបញ្ជាក់ច្បាស់ៗថាខ្លួនបានច្រៀង Cover ដោយបទចម្រៀងដើមគឺលោក ជី ដេវីត ក៏ដោយក៏ពាក្យរិះគន់ផ្លែផ្កាដល់អ្នកចម្រៀងរូបនេះមិនទាន់ស្ងប់ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង