×

ដាំ សុភ័ក្រស៊ីនឌី កាន់តែលេចធ្លោក្នុងវិស័យសិល្បៈ និងកំពុងវិវឌ្ឍខ្លួនចាប់អាជីពខាងសម្តែងបន្ថែម

ភ្នំពេញ៖ ជាមួយនឹងរូបសម្រស់ និងកម្ពស់ខ្ពស់ស្រលះរបស់ពិធីការិនី ដាំ សុភ័ក្រស៊ីនឌី បានធ្វើឱ្យតារាស្រីសម្បុរស្រអែមរូបនេះហក់ចូលវិស័យប្រកួតបវរកញ្ញាភពផែនដីកាលពីឆ្នាំ២០២១ និងការប្រកួត Miss Glamour Look International ឆ្នាំ២០២២ ដែលតារាស្រីរូបនេះគឺជាបវរកញ្ញាតំណាងឱ្យកម្ពុជាទៅប្រកួតនៅប្រទេសហ្វីលីពីន។

ក្រៅពីបានចូលរួមប្រកួតសម្រស់ហើយនោះ ដាំ សុភ័ក្រស៊ីនឌី បានចាប់អាជីពជាតារាបង្ហាញម៉ូត និងជាពិធីការិនីផងដែរដែលថ្វីមាត់របស់នាងពិតជាមានទឹកដបមិនចាញ់តារារៀមច្បងឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតរូបនេះថែមទាំងដណ្តើមបានឱកាសសម្តែងក្នុងរឿងកំប្លែងខ្លី “តុកឡុក” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១១-១១:៣០នាទីផងដែរ ដែលសាច់រឿងនាងគឺជាតួអង្គម្នាក់បានលង់ស្នេហ៍លើ តុកឡុក និងស្មោះស័្មគ្រតែជាមួយបុរសឡិកឡក់រូបនេះតែម្នាក់គត់ បើទោះជាមានបុរសអ្នកមាន និងមានរូបសម្រស់សង្ហាតាមចែចង់យ៉ាងណាក៏នាងមិនព្រមដែរ។

ដូចនេះចង់ដឹងថា ដាំ សុភ័ក្រស៊ីនឌី មានទេពកោសល្យសម្តែងល្អយ៉ាងណាកុំភ្លេចរង់ចាំទស្សនាថ្ងៃសៅរ៍ សប្តាហ៍នេះជាមួយរឿងកំប្លែងខ្លី “តុកឡុក” ទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង