×

ព្យាករណ៍៖ព័រទុយហ្គាល់Vsបូស្នៀ ផ្សាយបន្តផ្ទាល់នៅទូរទស្សន៍CTN,ផេកCBS Sportsនិង”CBS Sports News”Appយប់នេះ

ព័រទុយហ្គាល់ នឹងស្វែងរកការឈ្នះ៣ប្រកួតជាប់គ្នានៅក្នុងការប្រកួតវគ្គជម្រុះ Euro 2024 ពូល J នៅពេលដែលពួកគេប្រកួតទល់នឹង បូស្នៀ នៅកីឡដ្ឋាន Estadio do Sport Lisboa e Benfica ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, ហ្វេសប៊ុកផេក CBS Sports និង “CBS Sports News” App ចាប់ពីម៉ោង០១:៣៥នាទីរំលងអធ្រាត្រ យប់នេះតទៅ។

ក្រុមរបស់លោក Roberto Martinez កំពុងឈរនៅលើកំពូលតារាងនៃពូល J ដែលមាន ៦ ពិន្ទុ ខណៈបូស្នៀ ឈរនៅលេខរៀងទី៣ ដោយទទួលបាន ៣ ពិន្ទុពីការប្រកួតចំនួន ២ លើកកន្លងទៅ។

ខ្សែប្រយុទ្ធ Cristiano Ronaldo ទំនងជាជាប់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុមរបស់អ្នកចាត់ការ Roberto Martinez ខណៈសម្រាប់បូស្នៀ គេមិនអាចមើលរំលងខ្សែប្រយុទ្ធ Edin Dzeko របស់ពួកគេផងដែរ។

ប្រវត្តិជួបគ្នា ៤ ប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍ Euro ព័រទុយហ្គាល់បានយកឈ្នះបូស្នៀ ១លើក និងស្មើ១លើក។ ប្រកួតចុងក្រោយ ឈ្នះក្នុងលទ្ធផល ៦-២ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ព័រទុយហ្គាល់ ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Patricio; A Silva, Dias, Danilo; Dalot, Palhinha, Fernandes, Guerreiro; B Silva, Ronaldo, Felix

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ បូស្នៀ ដែលអាចប្រើប្រាស់ទម្រង់ ៥-៣-២ ៖

Sehic; Dedic, Ahmedhodzic, Milicevic, Sanicanin, Gazibegovic; Hadziahmetovic, Cimirot, Pjanic; Dzeko, Prevljak

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ព័រទុយហ្គាល់ ៣-០ បូស្នៀ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង