ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Højlund គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្នុងវគ្គជម្រុះ UEFA EURO 2024 បន្ទាប់ពីរកបាន ៥ គ្រាប់ក្នុងការប្រកួត ៣ កន្លងទៅ។
Højlund បានបង្កការចាប់អារម្មណ៍ខ្លាំង នៅពេលដែលរូបគេបានស៊ុតបញ្ចូលទីទល់នឹង ហ្វាំងឡង់នៅក្នុងការប្រកួតបើកឆាកនៃវគ្គជម្រុះ ហើយបន្ទាប់មក បានបន្ថែមចំនួន២គ្រាប់បន្ថែមទៀត ក្នុងការចាញ់ ៣-២ ដោយក្រុមកាហ្សាក់ស្ថាន។ ទោះយ៉ាងណាក៏ដោយ កីឡាករវ័យ២០ឆ្នាំរបស់ក្លិប Atalanta មិនអាចរកគ្រាប់បាល់បន្ថែមក្នុងការប្រកួតដែលដាណឺម៉ាក ឈ្នះក្រុមអៀរឡង់ខាងជើងបានឡើយ។
ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងតារាងចំណាត់ថ្នាក់ ជាមួយនឹងការបញ្ចប់ទីយ៉ាងល្អទល់នឹងក្រុមអូទ្រីស និងក្រុមស៊ុយអែតដែលរូបគេរកបានហែតទ្រីក។ គេកំពុងរកបាន ៤ គ្រាប់ស្មើជាមួយ Cristiano Ronaldo របស់ព័រទុយហ្គាល់ និងកីឡាករ Scott McTominay របស់ស្កុតឡែន។
Højlund ត្រូវបានរាយការណ៍ថា នឹងអាចលក់ចេញពីក្លិបរបស់គេនៅអ៊ីតាលី ប្រសិនបើ Atalanta ទទួលបានតម្លៃ ៨៦ លានយូរ៉ូ។ ក្លិបជាច្រើនដែលកំពុងចាប់អារម្មណ៍ទៅលើតារារបស់ដាណឺម៉ាក មានដូចជា Manchester United និង Chelsea ផងដែរ៕