×

ខំអួតពីប្រទេសកម្ពុជាឱ្យជាតិសាសន៍ដទៃបានស្គាល់ តែស្ត្រីខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់និយាយចំៗថា ចែអំបិលម្ទេស ធ្វើឱ្យនាង និងកម្ពុជាលក់មុខខ្លាំង

កម្សាន្ត៖ មហាជនជាច្រើនប្រាកដជាបានស្គាល់ចែអំបិលម្ទេសហើយ ដែលនារីរូបនេះតែងញ៉ាំរបស់ប្លែកៗគួរឱ្យរអើមច្រលក់ជាមួយអំបិលម្ទេសជាហេតុធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមខ្ពើមរអើមជាខ្លាំង។

ការញ៉ាំរបស់គួរឱ្យរអើមទាំងនេះបានធ្វើឱ្យនាងក្លាយជាបុគ្គលមួយរូបដែលរងការរិះគន់យ៉ាងច្រើនពីសំណាក់មហាជនដោយសាររបស់ដែលនាងបានញ៉ាំមានសាច់ឆៅ ស្បែកជើង និងសត្វមានជីវិតជាដើមធ្វើឱ្យអ្នកដែលបានទស្សនាវីដេអូរបស់នាងរិះគន់នាងមិនសំចៃមាត់។

យ៉ាងណាមិញវីដេអូរបស់ ចែអំបិលម្ទេស មិនបានផ្តល់ជាគំរូល្អដល់អ្នកទស្សនាឡើយ ជាក់ស្តែងស្ត្រីខ្មែរម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយបានចេញមុខនិយាយបែបនេះថា៖

តាំងពីរូបនាងបានទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកនេះ នាងមិនដែលខ្មាស់គេនឹងប្រាប់គេឯងថាមកពីប្រទេសកម្ពុជាឡើយ ប៉ុន្តែលើកនេះនាងខ្មាស់គេខ្លាំងដោយសារវីដេអូ ចែអំបិលម្ទេស បានសុះសាយទៅដល់ក្រៅប្រទេសបែបនេះ។ នាងបានបន្តថា ចែ អំបិលម្ទេស បានធ្វើឱ្យនាង និងប្រទេសកម្ពុជាលក់មុខខ្លាំងដោយសារការញ៉ាំរបស់គគ្រិចធ្វើឱ្យជនជាតិដទៃទៅសួរនាងផ្ទាល់ថាប្រជាជនកម្ពុជាញ៉ាំគគ្រិចបែបនេះទាំងអស់មែនទេ?

សំនួរមួយនេះធ្វើឱ្យស្ត្រីខាងលើមានអារម្មណ៍ថាខ្មាស់ជាតិសាសន៍ដទៃមិនស្ទើរឡើយ ប៉ុន្តែនាងបានប្រាប់ទៅវិញថា ប្រជាជនកម្ពុជាមិនមានអ្នកណាញ៉ាំគគ្រិចដូចចែហ្នឹងឡើយ។ គួរបញ្ជាក់ដែរថា ស្ត្រីដែលបានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិករូបនេះបានអះអាងថា នាងតែងបង្ហាញពីម្ហូបឆ្ងាញ់ៗរបស់កម្ពុជាទៅដល់ក្រុមការងាររបស់នាងនៅសហរដ្ឋអាមេរិកបានស្គាល់ថែមទាំងតែងបង្រៀនភាសាខ្មែរទៅកាន់ពួកគាត់ទៀត ប៉ុន្តែអ្វីៗដែលនាងខំអួតពីប្រទេសកម្ពុជាបែរត្រូវលក់មុខដោយសារវីដេអូរបស់ ចែអំបិលម្ទេស តែម្នាក់៕

https://www.tiktok.com/@sochanrashy/video/7245946401132170504?is_from_webapp=1&sender_device=pc&web_id=7031025387253974529

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង