×

អីយ៉ាស់! សប្តាហ៍នេះសិស្សកំពូលកូររបស់លោកគ្រូសង្ហាឡើងកម្រិតបកកាសែតអង់គ្លេសទៀត

ភ្នំពេញ៖ ដួលបោកក្បាលរហូតបាត់ការចងចាំដោយសារស្នាដៃសិស្សកំពូលកូររបស់លោកគ្រូសង្ហា បានធ្វើឱ្យក្នុងថ្នាក់រៀនវិលវល់អស់មួយរយៈ។ ប៉ុន្តែមកវិញសប្តាហ៍នេះ លោកគ្រូសង្ហាបានត្រលប់មកសភាពធម្មតា និងធ្វើឱ្យថ្នាក់រៀនមានសណ្តាប់ធ្នាប់ឡើងវិញផងដែរ។

គ្រាន់តែមានការចងចាំឡើងវិញ លោកគ្រូសង្ហាក្នុងកម្មវិធី “តោះរៀនភាសា” បានដាក់កិច្ចការឱ្យកូនសិស្សបកប្រែអត្ថន័យក្នុងកាសែតភាសាអង់គ្លេស ដើម្បីបង្ហាញសមត្ថភាពរៀងខ្លួន បន្ទាប់ពីបានក្រេបយកចំណេះបានមួយរយៈពេលវែងមកនេះ។

ចង់ដឹងថា សមត្ថភាពរបស់សិស្សរបស់លោកគ្រូសង្ហារីកចម្រើនដល់កម្រិតណា និងបកប្រែអត្ថន័យក្នុងកាសែតអាចយល់ន័យបានកម្រិតណា កុំភ្លេចរង់ចាំទស្សនាកម្មវិធី “តោះរៀនភាសា” នៅថ្ងៃអង្គារ ទី២០ ខែមិថុនា វេលាម៉ោង ៨យប់នៅ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង