
ថៃ៖ ទីបំផុត ថ្ងៃដែលតារាសម្តែងស្រី Patricia និងស្វាមីបានទន្ទឹងរង់ចាំបានមកដល់ហើយដោយកាលពីថ្ងៃទី១៦ ខែមិថុនា ថ្មីៗនេះអ្នកទាំង២ បានស្វាគមន៍កូនស្រីដ៏គួរឱ្យខ្នាញ់ម្នាក់យ៉ាងរំភើបដោយមានឈ្មោះថា Alicia។ ស្នាមញញឹមដែលបានក្លាយជាឪពុកម្តាយជាផ្លូវការ ពេលនេះ Pat នឹងមមាញឹកក្នុងការមើលថែកូនតូចដែលជាកូនដំបូងរបស់នាង។
ជាមួយនឹងការស្វាគមន៍សមាជិកថ្មីនេះ តារាប្រុសស្រី និងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់ Pat និង Note ដែលអាចសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នាបែបនេះ។ គួរបញ្ជាក់ដែរថា តារាសម្តែងស្រី Patricia និងសេដ្ឋី Note បានរៀបការកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ រហូតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ Pat បានប្រកាសទទួលបានសមាជិកថ្មីផងដែរ៕
