×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

ក្រោយរឿងអាស្រូវគេចពន្ធបានស្ងប់ស្ងាត់ អ្នកគាំទ្រចាំផ្លូវ Deng Lun វិលចូលសិល្បៈវិញយ៉ាងអន្ទះសា

ចិន៖ រឿងអាស្រូវគេចពន្ធរបស់តារាសម្តែង Deng Lun បានធ្វើឱ្យការងារសិល្បៈរបស់លោកត្រូវផ្អាកជាបណ្តោះអាសន្ន ជាហេតុធ្វើឱ្យអ្នកគាំទ្រតារាប្រុសរូបនេះសោកស្តាយនូវប្រជាប្រិយភាពរបស់លោកដែលកំពុងស្ទុះឡើងខ្លាំង។

បន្ទាប់ពីផ្ទុះរឿងអាស្រូវពេលនោះមក Deng Lun បានស្ងប់ស្ងាត់ពីសិល្បៈទាំងស្រុង និងយូរៗម្តងលោកបានបង្ហាញខ្លួននៅទីសាធារណៈ ដោយទោះបីជាខំបិទបាំងមុខយ៉ាងណាក៏អ្នកគាំទ្រនៅតែមើលស្គាល់លោកដដែល។

រឿងអាស្រូវកាន់តែស្ងប់ស្ងាត់ទៅ ធ្វើឱ្យអារម្មណ៍ Deng Lun ក៏កាន់តែស្រស់ស្រាយផងដែរ ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកបានចូលរួមក្នុងពិធីមង្គលមិត្តភក្តិដោយគ្រប់គ្នាចាប់អារម្មណ៍ថាក្រោយភ្លៀងមេឃស្រលះ។ ទោះជាយ៉ាងណាមិនមានដំណឹងជាក់លាក់ណាមួយបញ្ជាក់ថា តើលោកនឹងវិលត្រលប់ចូលសិល្បៈវិញ ឬ យ៉ាងណានោះទេ។

តាមមតិមួយចំនួនបានលើកឡើងថាលោកប្រាកដជាវិលចូលសិល្បៈវិញនាពេលខាងមុខខណៈមតិមួយចំនួនទៀតបានលើកឡើងថា លោកប្រហែលជាមិនវិលចូលសិល្បៈវិញឡើយដោយអាចរៀបការជាមួយមិត្តស្រីរបស់លោកដែលនាងជាអ្នកស្នងមរតកគ្រួសារដែលមានមុខជំនួញលក់គ្រឿងសង្ហារឹម ដូចនេះក្រោយរៀបការរួចលោកនឹងជួយមើលការខុសត្រូវលើមុខជំនួញនោះជាមួយមិត្តស្រីរបស់លោកមិនខាន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង