
ទស្សនិកជន ច្បាស់ជាបានប្លែកអារម្មណ៍ជាមួយនឹងល្បែងកម្សាន្តពីកម្មវិធី “Anchor សំណើចតាមភូមិ” ដែលមានឈ្មោះថា “ជញ្ជូនព្រិល” ដែលនឹងផ្ដល់នូវសំណើចក្អាកក្អាយដល់ពុកម៉ែបងប្អូន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ សូម្បីតែពិធីករលោកដាដា និងពិធីការិនីកញ្ញាយ៉ាទី ក៏មិនអាចទប់សំណើចបាននោះដែរ។

ជាការពិត ក្រុមការងារនៃកម្មវិធី Anchor សំណើចតាមភូមិ តែងតែរិះរកល្បែងកម្សាន្តប្លែកៗ ដើម្បីបម្រើអារម្មណ៍របស់ទស្សនិកជនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ជាមួយគ្នានេះ វត្តមានរបស់ក្រុមកំប្លែងរបស់យើង ក៏នឹងផ្ដល់ភាពសប្បាយរីករាយបន្ថែមមួយកម្រិតទៀត ដើម្បីឱ្យទស្សនិកជនបំបាត់អស់ការនឿយហត់ពីការងារ។
ក្រុមកំប្លែងរបស់កម្មវិធី Anchor សំណើចតាមភូមិ នឹងផ្ដល់ជូននូវរឿងកំប្លែងខ្លី ដែលមានចំណងជើងថា “ធ្វើបុណ្យឱ្យជ្រះថ្លា” បន្ទាប់ពីប្រិយមិត្តបានរំសាយទុក្ខកង្វល់ជាមួយនឹងបទចម្រៀងរបស់តារាកិត្តិយសរបស់យើង។ ដោយលោក អឿន សំអូន នឹងបកស្រាយបទចម្រៀងដែលមានចំណងជើងថា “តឺនុយ”។
ដូច្នេះសូមរង់ចាំទទួលនូវភាពសប្បាយរីករាយទាំងនេះដោយទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា វេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN តែមួយគត់។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕
