បែលហ្ស៊ិក នឹងស្វែងរកជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះអេស្ដូនី ក្នុងការប្រកួតវគ្គជម្រុះ ពានរង្វាន់ UEFA Euro 2024 នៅកីឡដ្ឋាន A. Le Coq Arena ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, ហ្វេសប៊ុកផេក CBS Sports និង “CBS Sports News” App វេលាម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។
ក្រុមម្ចាស់ផ្ទះអេស្ដូនី ទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតវគ្គជម្រុះចំនួន ពីរប្រកួតក្នុងពូល F របស់ពួកគេ។ ដោយឡែក ក្រុមបែលហ្ស៊ិក មាន៤ពិន្ទុជាមួយការឈ្នះលើស៊ុយអែត និងក្រុមអូទ្រីស។
ក្នុងការជួបគ្នា ៨ ដងកន្លងមកក្នុងសតវត្សរ៍នេះ អេស្តូនីមិនទាន់ស្គាល់ពាក្យថាឈ្នះ ឬស្មើជាមួយ បែលហ្ស៊ិកម្ដងណាឡើយ។ អេស្តូនី ស្ថិតក្នុងចំណាត់ថ្នាក់ទី១០៨របស់ FIFA ដែលជាចំណាត់ថ្នាក់ទាបបំផុតសម្រាប់ប្រទេសអឺរ៉ុបមួយនេះ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ អេស្តូនី ដែលអាចប្រើប្រាស់ទម្រង់ ៥-៣-២៖
Hein; Peetson, Mets, Kuusk; Lukka, Miller, Kait, Vassiljev, Sinyavskiy; Anier, Sappinen
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ បែលហ្ស៊ិក ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖
Courtois; Faes, Bornauw, Theate; Castagne, Vranckx, Tielemans, Vanaken, Carrasco; Openda, Lukaku
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ អេស្តូនី ០-៣ បែលហ្ស៊ិក៕