ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ស្ថាប័ន Jack Pro International Model បានប្រកាសដកតំណែង កក្កដា សោភ័ណ្ឌ ចេញពីតំណែង Miss Fabulous Cambodia ជាផ្លូវការចាប់ពីម៉ោង ៨:៥៣នាទីចាប់ពីម៉ោង ៨:៥៣ ថ្ងៃទៅ១៩ ខែមិថុនា ឆ្នាំ២០២៣ តទៅក្រោមមូលហេតុមិនអាចបំពេញគោលការណ៍របស់ក្រុមហ៊ុនបាន។
ក្រោយប្រកាសដកតំណែងពីកម្មវិធីប្រកួត Miss Fabulous Cambodia ២០២៣ ដែល កក្កដា សោភ័ណ្ឌ ជាអ្នកគ្រងមក្កុដនោះត្រូវបានបវរកញ្ញាភេទទី៣រូបនេះមិនសុខចិត្ត និងចេញមកធ្វើការ Live នៅលើគណនីហ្វេសបុករបស់ខ្លួនទាំងកំហឹងថា៖
“តំណែងជាបវរកញ្ញា Miss Fabulous Cambodia គឺខ្លួនជាអ្នកសុំលាលែងពីតំណែងមិនមែនខាងស្ថាប័នជាអ្នកដកតំណែងឡើយ ដោយសារពីកម្មវិធីមួយនេះគឺខ្លួនជាអ្នកទិញ License ដោយខ្លួនឯងដែលត្រូវបង់ប្រាក់ឱ្យខាងស្ថាប័ន ៣ពាន់ដុល្លារ ប៉ុន្តែដោយសារការចំណាយប្រចាំថ្ងៃខ្ពស់ទើប កក្កដា សោភ័ណ្ឌ បានសុំបង់រំលួសជំនួសវិញក្នុងមួយខែ ៥០០ដុល្លារ។”
បន្ថែមពីនេះភាគីទាំងសងខាងបានស្រុះស្រួលគ្នាថាខាងក្រុមហ៊ុននឹងកាត់ ២០% ប្រសិន កក្កដា សោភ័ណ្ឌទទួលបានការងារច្រើនដែលអាចរកចំណូលបានច្រើន ប៉ុន្តែក្រោយឃើញបវរកញ្ញាភេទទី៣រូបនេះផ្តិតមេដៃទទួលបានការងារថ្មីភ្លាម ខាងស្ថាប័នបានទទូចកាត់ ២០%នោះខណៈ កក្កដា សោភ័ណ្ឌ បានសុំឱ្យកាត់ពេលទទួលបានការងារច្រើន ដោយសារការងារទើបទទួលបានតែមួយ និងត្រូវការចំណាយច្រើនប្រចាំថ្ងៃ ប៉ុន្តែគ្រប់យ៉ាងត្រូវជួបបញ្ហាចម្រូងចម្រាសឡើងបែបនេះ។
ចង់ដឹងថា សាច់រឿងយ៉ាងណាឱ្យច្បាស់តោះទៅទស្សនាការបកស្រាយរបស់ កក្កដា សោភ័ណ្ឌទាំងអស់គ្នា៕