×

អបអរសាទរ! កម្ពុជា ឈ្នះមេដាយមាសលើកីឡាសូហ្វតិន្នីសពីព្រឹត្តិការណ៍អន្តរជាតិនៅកូរ៉េខាងត្បូង

កីឡាករ ចន ម៉ាដា សមាជិកនៃក្រុមជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បានដណ្តើមបានមេដាយមាសចំនួន១គ្រឿង លើវិញ្ញាសាវាយគូចម្រុះបុរស-នារី វគ្គ ConsolationMatch ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023។ នេះបើយោងតាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចេញផ្សាយនៅថ្ងៃអង្គារទី២០ ខែមិថុនានេះ។

ក្នុងការប្រកួតនេះ កីឡាករ ចន ម៉ាដា បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន បានយកឈ្នះកីឡាករកីឡាការិនី ថៃនិងប៉ូឡូញ នៅជុំទី១ មុនបន្តឈ្នះកីឡាករកីឡាការិនីហ្វីលីពីននិងប៉ូឡូញ នៅជុំទី២ និងឈ្នះកីឡាករកីឡាការិនីម៉ុងហ្គោលី និងថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាស១គ្រឿង។

កីឡាករ ចន ម៉ាដា ជាកីឡាករសូហ្វតិន្នីសជម្រើសជាតិឆ្នើមមួយរូបរបស់កម្ពុជា ដែលដណ្តើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភាកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង