សួនសត្វនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានឈ្មោះថា Fresno Chaffee បានប្រកាសបើកសម្ពោធជាផ្លូវការនូវកន្លែងមើលសត្វថ្មីបំផុតរបស់ខ្លួន ដែលបានយកលំនាំពីប្រាសាទរបស់កម្ពុជា ដើម្បីបង្ហាញដល់សាធារណជនចូលទស្សនា។
ទីតាំងនេះ ស្ថិតនៅចំកណ្តាលសួនសត្វ ដែលបើកឱ្យសាធារណជនទូទៅចូលកម្សាន្ត កាលពីថ្ងៃទី៣ ខែមិថុនា។ មុនពេលចូលទៅដល់កន្លែងទស្សនាសត្វព្រៃ អ្នកចូលទស្សនាសួនសត្វនេះ នឹងចូលតាមខ្លោងទ្វារប្រាសាទធ្វើពីបេតុងដ៏ធំមួយដែលត្រូវបានសាងសង់តាមលំនាំរបស់ប្រាសាទអង្គរវត្ត។ អ្នកទស្សនាហាក់ដូចជាកំពុងដើរចូលទៅក្នុងព្រៃដ៏ជ្រៅមួយ។
បើតាមគេហទំព័ររបស់សួនសត្វ បានឱ្យដឹងថា នៅក្នុងបរិវេណនោះ មានសត្វខ្លា បង្គួយយក្ស ខ្លាឃ្មុំ សត្វបក្សីអាស៊ីជាច្រើនទៀត។ ចង់ដឹងថា សួនសត្វនេះស្រស់ស្អាតកម្រិតណា តោះទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕