×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សហព័ន្ធបាល់ទះកម្ពុជា អបអរសាទរជ័យជម្នះរបស់ក្លិបវិសាខា ក្នុងការប្រកួតដំបូងនៃពានរង្វាន់ម៉ាឡេស៊ី

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចូលរួមអបអរសាទរដល់ក្លិបបាល់ទះវិសាខា សម្រាប់ការទទួលបានជ័យជម្នះនៅក្នុងការប្រកួតដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងព្រឹត្តិការណ៍ JOHOR BAHRU MAYOR’S Cup នៅប្រទេសម៉ាឡេស៊ី។

ក្លិបបាល់ទះវិសាខា បានយកឈ្នះទៅលើក្រុម Wei Xu Johor Sukma ដោយលទ្ធផល ៣ សិតទល់ ០ ជាមួយនឹងពិន្ទុសិតទីមួយ ២៥ទល់១៥ សិតទីពីរ ២៥ទល់១៩ និងសិតទីបី ២៥ទល់១៥។

ក្លិបបាល់ទះតំណាងឱ្យកម្ពុជានេះ នឹងបន្តការប្រកួតទីពីររបស់ខ្លួន ទល់នឹងក្រុម WIN STREAK TAIWAN នៅថ្ងៃដដែល វេលាម៉ោង ៨យប់ រួចបន្តប៉ះក្រុម SARAWAK នៅថ្ងៃទី២៣ មិថុនា វេលាម៉ោង ៦ ល្ងាច។

ព្រឹត្តិការណ៍នេះ ត្រូវបែងចែកជា២ពូល ដោយវិសាខាស្ថិតនៅពូល A ដែលមាន ៤ក្រុម និងពូល B មានចំនួន ៣ក្រុម។ ការប្រកួតដំណើរការចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង