×

“ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក” តាក្រូចប្រដៅចៅចុះឡើងឱ្យគេជាន់កែងទាល់តែបាន

កម្សាន្ត៖ គ្រាន់តែចៅៗសុំទៅបោះតង់ជាមួយមិត្តភក្តិសោះ តាក្រូច ហាមាត់ហាមមិនឱ្យទៅភ្លាមព្រោះខ្លាចមិត្តភក្តិសម័យនេះនាំចៅៗខ្លួនដើរផ្លូវមិនល្អ។ ប្រដៅចុះប្រដៅឡើងភ្លេចមើលខ្លួនឯងថា ធ្លាប់មានប្រវត្តិមិនល្អរាប់មិនអស់កាលនៅរៀនរហូតសូម្បីមិត្តរួមថ្នាក់ក៏ចេញមុខអះអាងថា តាក្រូច ជាសិស្សខូចខិលតែម្នាក់គ្មានអ្នកណាប្រៀបដូច។

សប្តាហ៍នេះ តាក្រូច នឹងត្រូវស្ពឹកមុខងើបលែងរួចក្រោយត្រូវមិត្តរួមថ្នាក់និយាយពីចរិតខូចខិលរបស់ខ្លួនអស់គ្មានសល់ធ្វើឱ្យ តាក្រូច រកពាក្យបរិយាយលែងមានទៀត។ ចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាកុំភ្លេចរង់ចាំទស្សនារឿង “ឪក្មេកប្អូនកូនប្រសាបង” យប់នេះវេលាម៉ោង ៩-១០ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង