×

ប្រវត្តិបុគ្គលល្បីៗដែលជាជនរងគ្រោះបាត់បង់ជី វិតក្រោយធ្វើដំណើរចុះទៅបាតសមុទ្រដើម្បីទស្សនាស ពកប៉ាល់ទីតានិច

សង្គម៖ នាវាមុជទឹក Titan ត្រូវបានក្រុមហ៊ុន Ocean Gate Expeditions ប្រកាសជាផ្លូវការថា ពួកគេបានរកឃើញបំណែកកំទេចកំទីនៅបាតសមុទ្រក្បែរសពកប៉ាល់ទីតានិចប្រមាណ ៤៨៨មដែលត្រូវបានក្រុមហ៊ុម Ocean Gate ធ្វើការសន្មត់ថា ជនរងគ្រោះទាំង ៥បានស្លាប់ដោយសារផ្ទុះនាវាក្រោមបាតសមុទ្រ។ ដូចនេះយើងទៅដឹងទាំងអស់គ្នាថា បុគ្គលទាំង៥នោះជានរណាខ្លះ?

១. លោក Shahzada Dawood: ជនរងគ្រោះរូបនេះជាជនជាតិប៉ាគីស្ថាន វ័យ៤៨ឆ្នាំគឺជាអនុប្រធានសាជីវកម្ម Engro ដែលមានស្នាក់ការកណ្តាលនៅក្នុងប្រទេសប៉ាគីស្ថានក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Karachi ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ថាមពល និងទូរគមនាគមន៍។

គ្រួសាររបស់លោកត្រូវបានស្គាល់ថាជាគ្រួសារដែលមានទ្រព្យសម្បត្តិជាងគេក្នុងប្រទេសប៉ាគីស្ថាន ជំនួញរបស់មហាសេដ្ឋីជនជាតិប៉ាគីស្ថានរូបនេះផ្តោតសំខាន់លើថាមពល និងបច្ចេកវិទ្យានេះបើយោងតាមឱ្យបញ្ជាក់ពីគ្រួសាររបស់លោក។

លោក Dawood ធ្លាប់ជានិស្សិតសិក្សាបរិញ្ញាបត្រផ្នែកច្បាប់នៅមហាវិទ្យាល័យ Buckingham និងក្រោយមកបានបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទីផ្សារវាយណភ័ណ្ឌមហាវិទ្យាល័យ Philadelphia។

២. Suleman៖ ជនរងគ្រោះរូបនេះគឺជាកូនប្រុសរបស់លោក Shazada Dawood មានវ័យ ១៩ឆ្នាំដែលជានិស្សិតសិក្សាផ្នែកជំនួញនៅមហាវិទ្យាល័យ Strathclyde ដែលទើបបានបញ្ចប់ថ្នាក់ឆ្នាំទី១ ថ្មីៗនេះ។ Suleman មានចំណង់ចំណូលចិត្តដូចឪពុករបស់ខ្លួនជាខ្លាំង អ្នកទាំង២គឺជាអ្នកគាំទ្រសៀវភៅវិទ្យាសាស្ត្រ និងចូលចិត្តលេងបាល់បោះ។

បើនិយាយពីទំនាក់ទំនងរវាងឪពុកកូនអ្នកទាំង២វិញ មានភាពចុះសម្រុងគ្នាជាខ្លាំងដែលអ្នកទាំង២គឺជាអ្នកគាំទ្រចំពោះគ្នាដ៏ល្អ។ គួរបញ្ជាក់ថា សម្រាប់ដំណើរកម្សាន្តចុះទៅបាតសមុទ្រអាត្លង់តិកដើម្បីទស្សនាសពកប៉ាល់ទីតានិច Sulemen បាននិយាយថា ខ្លួនមិនចង់ទៅឡើយព្រោះវាគួរឱ្យខ្លាច ប៉ុន្តែដោយសារចង់បំពេញបំណងឪពុកដែលចំថ្ងៃទិវាបុណ្យឪពុកទើបខ្លួនយល់ព្រមតាមការស្នើរបស់ឪពុកខ្លួន។

៣. Stockton Rush៖ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ocean Gate វ័យ ៦១ឆ្នាំដែលបានមើលការខុសត្រូវលើការអភិវឌ្ឍន៍ការបណ្តាក់ទុនជាច្រើនរយៈពេល ២០ឆ្នាំមកនេះ ដែលក្នុងនោះរួមមាន BlueView Technologies ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធសូណាប្រេកង់ខ្ពស់។ លោកបានបញ្ចប់សញ្ញាបត្រផ្នែកវិស្វកម្មអវកាសពីសកលវិទ្យាល័យ Princeton និងបរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យ California។

Stockton Rush បានក្លាយជាអ្នកបើកបរយន្តហោះដែលក្មេងជាងគេបំផុតនៅលើពិភពលោកនៅពេលដែលគាត់ទទួលបានចំណាត់ថ្នាក់ DC-8 ក្រោមការបណ្តុះបណ្តាលនៅវិទ្យាស្ថាន United Airline ក្នុងឆ្នាំ១៩៨១ នៅអាយុ ១៩ឆ្នាំ។

៤. Hamish Harding៖ ជានិស្សិតមកពីសាលា Cambridege នៅផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្មគីមី។ Harding គឺជាអ្នកបើកយន្តហោះម្នាក់កាន់អាជ្ញាប័ណ្ណអ្នកបើកយន្តហោះដឹកជញ្ជូនតាមក្រុមហ៊ុនអាកាសចរណ៍។ លោកធ្លាប់មានបទពិសោធន៍ធ្វើការជាមួយខាងក្រុមហ៊ុនអាកាសចរណ៍កន្លងមកដែលបានធ្វើដំណើរទៅកាន់ប្រទេសនានាជាច្រើន មិនត្រឹមប៉ុណ្ណោះកាលពីឆ្នាំមុនលោកក៏បានធ្វើដំណើរទៅអវកាសជាមួយនឹងក្រុមហ៊ុន Blue Origin របស់ Jeff Becos ផងដែរ។

៥. Paul Henri Nargeolet៖ លោកគឺជាអតីតមេបញ្ជាការកងទ័ពជើងទឹកបារាំងអាយុ ៧៧ឆ្នាំដែលត្រូវបានគេស្គាល់ថា “លោកទីតានិច” លោកបានសិក្សាកប៉ាល់ទីតានិចអស់រយៈពេល ៣៥ឆ្នាំ និងបានចូលរួមក្នុងបេសកកម្មនាវាមុជទឹកជាច្រើនដង។ នៅក្នុងឆ្នាំ ១៩៨៧ គាត់គឺជាផ្នែកមួយនៃក្រុមប្រមូលវត្ថុជាច្រើនពីបំណែកខូចខាត។ នៅក្នុងបទសម្ភាសន៍ជាមួយ Le Parisian លោកបានឱ្យដឹងថា លើកដំបូងបង្អស់ដែលលោកបានឃើញបំណែកដែលរងការខូចខាតវាពោរពេញដោយពណ៌ខ្មៅងងឹតដែលគ្របដណ្តប់ដោយផ្កាថ្ម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង