×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែការពារ Kalidou Koulibaly ចាកចេញពី Chelsea ទៅចូលរួមក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Hilal

ខ្សែការពារ Kalidou Koulibaly បានចាកចេញពីក្លិប Chelsea ទៅចូលរួមជាមួយ Al-Hilal នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។

នៅក្នុងវីដេអូដែលបានបង្ហោះក្នុង Twitter លោក Al-Hilal បានបង្ហាញ Koulibaly បានជួបជាមួយប្រធានក្លិបលោក Fahad Bin Nafel ដោយបានចុះហត្ថលេខាលើកិច្ចសន្យារបស់គេ ហើយកីឡាករសេណេហ្កាល់ វ័យ៣២ឆ្នាំ នឹងត្រូវពាក់អាវលេខ៣។

Koulibaly ស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ដងក្នុងការប្រកួតទាំងអស់សម្រាប់ Chelsea បន្ទាប់ពីចូលរួមជាមួយពួកគេពី Napoli កាលពីខែកក្កដាមុន។ រូបគេគឺជាកីឡាករទី ២ ដែលផ្លាស់ទៅ Al-Hilal ពីក្របខណ្ឌ Premier League បន្ទាប់ពីខ្សែបម្រើព័រទុយហ្គាល់ Ruben Neves បានចុះហត្ថលេខាផ្ទេរចេញពី Wolverhampton Wanderers កាលពីថ្ងៃសុក្រ។

លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាការទាក់ទាញសម្រាប់កីឡាករដែលមានមូលដ្ឋាននៅអឺរ៉ុបចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់ទៅ Al-Nassr កាលពីខែមករាឆ្នាំមុន។

ក្លិប Al-Ittihad ក៏ទើបតែបានចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ខ្សែប្រយុទ្ធ Karim Benzema កាលពីដើមខែមិថុនា ខណៈដែលក្លិបក៏បានបញ្ជាក់ផងដែរថាអតីតខ្សែបម្រើ Chelsea កីឡាករ N’Golo Kante កំពុងចូលរួមជាមួយពួកគេផងដែរ។

Al-Hilal គឺជាក្លិបដែលមានភាពជោគជ័យច្រើនជាងគេនៅអារ៉ាប៊ីសាអ៊ូឌីត និងអាស៊ីដែលបានឈ្នះពានរង្វាន់ចំនួន ៦៦ ឯណោះ។

ដោយឡែក ក្រៅពីការនាំយកបាន Kalidou Koulibaly ហើយ ក្លិប Al-Hilal ក៏ត្រូវបានរាយការណ៍ថាពួកគេក៏ចង់នាំយកខ្សែបម្រើ Bernardo Silva របស់ Manchester City ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង