
សង្គម៖ អធិរាជលើដងផ្លូវដែលជាម្ចាស់រថយន្ត Mazda ពណ៌ក្រហមពាក់ស្លាកលេខ 2BG-0265 ដែលបានបង្កចលាចលពេញដងផ្លូវក្នុងក្រុងភ្នំពេញកាលពីខែឧសភា កន្លងទៅពេលនេះកំពុងធ្វើឱ្យអ្នកក្រុងព្រះសីហនុមានការខឹងសម្បារជាខ្លាំងបន្ទាប់ពីបុគ្គលរូបនេះកំពុងបន្តសកម្មភាពដដែលៗមិនខ្លាចញញើតច្បាប់សូម្បីបន្តិច។
តាមព័ស្តុតាងមួយចំនួនបានបង្ហាញឱ្យឃើញថា បុគ្គលរូបនេះបានបង្កបញ្ហាពេញដងផ្លូវ និងដេញបុកគេឯងប៉ុន្មានលើករួចមកហើយ ប៉ុន្តែកន្លងមកដំណោះស្រាយបានត្រឹមផ្តិតមេដៃធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។ យោងតាមគណនីហ្វេសបុកមួយឈ្មោះ Pa Sodyma បានចែករំលែកបែបនេះថា “ដល់វគ្គបងគាត់មកកូរនៅកំពង់សោមម្តងហើយ គ្រាន់តែយើងស៊ីផ្លេបន្តិចសោះ ទាំងឡានគាត់ចតបញ្ច្រាស់ទិសយើង បើកឡានដេញតាមបុកយើងតែម្តងសាហាវពិតមែន”។
ចង់ដឹងកាន់តែច្បាស់តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
