×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City បញ្ជាក់ថា Gundoganបានក្លាយជាកីឡាកររបស់Barcelonaជាផ្លូវការ

ក្លិប Manchester City បានបញ្ជាក់ថា ប្រធានក្រុមរបស់ពួកគេគឺកីឡាករ Ilkay Gundogan បានចាកចេញពីក្លិប ហើយចូលរួមជាមួយក្លិប Barcelona ដោយគ្មានតម្លៃផ្ទេរ។ កិច្ចសន្យារបស់ Gundogan ជាមួយ Barcelona មានលក្ខខណ្ឌទិញផ្ដាច់ ៤០០ លានអឺរ៉ូ។

Man City បានផ្តល់ជូនកិច្ចសន្យាថ្មីសម្រាប់ Gundogan ប៉ុន្តែរូបគេបានជ្រើសរើសការផ្លាស់ទៅកាន់ម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ ដែលផុតកុងត្រាពី City នៅចុងខែមិថុនា បាននិយាយថា វាគឺជាកិត្តិយសដែលបានលេងឱ្យ City ។

Gundogan បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Manchester គឺជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាជាផ្នែកមួយនៃគ្រួសារដ៏ពិសេសមួយនៅ City”។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះលេងបាន ៥១ ប្រកួតក្នុងរដូវកាល ២០២២-២៣ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ ខណៈដែលរួបគេបានដើរតួយ៉ាងសំខាន់ក្នុងក្រុម Man City ឈ្នះពានរង្វាន់៣ក្នុងរដូវកាលតែមួយ។

រូបគេបានស៊ុតបញ្ចូលទី ៦ គ្រាប់ក្នុងការប្រកួត ៧ លើកចុងក្រោយ រួមទាំងការស៊ុតបញ្ចូលទី២គ្រាប់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដែលបានយកឈ្នះលើ Manchester United ដោយលទ្ធផល ២-១។

Gundogan បានចូលរួមជាមួយ Man City ពីក្រុម Borussia Dortmund ក្នុងតម្លៃ ២០ លានផោនក្នុងឆ្នាំ២០១៦។ រូបគេបានបន្តបង្ហាញខ្លួនចំនួន ៣០៤ លើក ស៊ុតបញ្ចូលទីបាន ៦០ គ្រាប់ និងបានឈ្នះពានរង្វាន់ធំៗចំនួន ១២ ដូចជា ពាន Premier League ចំនួន ៥ ដង Champions League ចំនួន ១ ដង FA Cup ចំនួន ២ ដង និង Carabao Cup ចំនួន ៤ ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង