×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អត្តពលិកកម្ពុជា ម្ចាស់មេដាយគ្រប់កម្រិតនៅស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនៅថ្ងៃនេះ

អត្តពលិកជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយគ្រប់កម្រិត នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិ នាថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។

កម្ពុជា ទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ក្នុងនោះមេដាយមាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ដោយឡែក ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមវិញ កម្ពុជាដណ្ដើមបានមេដាយសរុប ៧១ គ្រឿង ក្នុងនោះមាស ៩គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៤ គ្រឿង។

សូមជម្រាបថា ម្ចាស់ជ័យលាភីមេដាយមាស ១គ្រឿងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០លានរៀល ជ័យលាភីមេដាយប្រាក់ ១គ្រឿងទទួលបាន ៣០លានរៀល និងជ័យលាភីមេដាយសំរឹទ្ធ ១គ្រឿងទទួលបាន ១៦លានរៀល។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង