×

ជន្មាយុ ៩៩ឆ្នាំទៅហើយតែលោកតាអ្នកធាក់ស៊ីក្លូត្រូវមកអង្គុយហាលក្តៅហាលភ្លៀងចាំម៉ូយហៅជិះ

ភ្នំពេញ៖ យោងតាមគណនីតិកតុកឈ្មោះ Best បានចែករំលែកវីដេអូមួយដែលតារាសម្តែងជើងចាស់ ម៉ែផល្លា បានសម្តែងធ្វើជាមកពីខេត្តរកកូន និងដោយសារគ្មានប្រាក់ក្នុងខ្លួនសូម្បីមួយរយរៀល តារាសម្តែងរូបនេះបានដើរសំដៅទៅរកលោកតាម្នាក់កំពុងអង្គុយលើស៊ីក្លូដើម្បីសុំប្រាក់ ១០០០រៀលទិញទឹកសុទ្ធមួយដប។

លោកតាដែលមានមុខរបរធាក់ស៊ីក្លូបានខំប្រឹងកកាយប្រាក់ក្រដាសមួយរយរៀលដើម្បីឱ្យ ម៉ែផល្លា ទិញទឹកហូបទាំងដែលរូបគាត់មិនទាន់រកម៉ូយបានសូម្បីម្នាក់។ ក្នុងជន្មាយុ ៩៩ឆ្នាំទៅហើយ ប៉ុន្តែលោកតានៅតែខំប្រឹងធាក់ស៊ីក្លូអង្គុយចាំម៉ូយហាលថ្ងៃហាលភ្លៀងខណៈ ស៊ីក្លូ នាពេលបច្ចុប្បន្នកាន់តែមានអាត្រាអ្នកជិះទាបខ្លាំងគួរឱ្យកត់សម្គាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង