×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ហើមជើង និងម្រាមដៃពេលពពោះ ដោះស្រាយបែបណា? ពេលណាគួរបារម្ភ?

អាការហើមខ្លះ ដែលកើតឡើងអំឡុងពេលពពោះ ជារឿងធម្មតាប៉ុណ្ណោះ ជាពិសេសបើម៉ាក់ៗកើតមានអាការហើមនៅត្រង់កជើង ជើង និងម្រាមដៃ។
ពិតណាស់ ការហើមខ្លះ កាន់តែយ៉ាប់យ៉ឺននៅពេលយប់ ប៉ុន្តែបើបញ្ហាមួយនេះកើតឡើងបន្តិចម្ដងៗ នោះមិនបង្កគ្រោះថ្នាក់ដល់ម៉ាក់ និងទារកក្នុងផ្ទៃឡើយ។ ផ្ទុយទៅវិញ ក្នុងករណីដែលម៉ាក់ៗចាប់ផ្ដើមហើមកាន់តែខ្លាំងភ្លាមៗ អាចជាសញ្ញានៃជំងឺបម្រុងក្រឡាភ្លើង ដែលជាស្ថានភាពសុខភាពដ៏គ្រោះថ្នាក់មួយអំឡុងពេលពពោះ។

រោគសញ្ញាទូទៅនៃជំងឺបម្រុងក្រឡាភ្លើង
• ហើមភ្លាមៗនៅលើផ្ទៃមុខ ដៃ ឬជើង
• ឈឺក្បាលខ្លាំង
• បញ្ហាភ្នែក ដូចជាព្រិលភ្នែក
• ឈឺចាប់ខ្លាំងនៅក្រោមឆ្អឹងជំនីរ
• ក្អួត ដោយមានរោគសញ្ញាណាមួយខាងលើ។

ការហើមធម្មតាអំឡុងពេលពពោះ
ជាក់ស្ដែង ការហើម បណ្ដាលមកពីរាងកាយយើងរក្សាទុកជាតិទឹកច្រើនជាងធម្មតា អំឡុងពេលពពោះ ហើយជាតិទឹកដែលលើសបានប្រមូលផ្ដុំនៅផ្នែកខាងក្រោមបំផុតនៃរាងកាយ ជាពិសេស នៅពេលដែលអាកាសធាតុក្រៅ ឬម៉ាក់ៗឈរយូរពេក។ មួយវិញទៀត សម្ពាធនៃស្បូនដែលកំពុងលូតលាស់ ក៏អាចប៉ះពាល់ដល់លំហូរឈាមនៅក្នុងជើងដូចគ្នា ដែលកត្តានេះ អាចបណ្ដាលឲ្យមានជាតិទឹកកកកុញនៅក្នុងជើង និងកជើង។
គន្លឹះជួយកាត់បន្ថយអាការហើម
• ជៀសវាងឈររយៈពេលយូរ
• ជ្រើសរើសស្បែកជើង និងស្រោមជើងដែលមានផាសុកភាព ដោយជៀសវាងការប្រើខ្សែរឹតតឹងពេក
• ព្យាយាមលើកជើងឡើងលើឱ្យបានច្រើន
• ញ៉ាំទឹកឱ្យបានច្រើន ដើម្បីឲ្យរាងកាយអាចបញ្ចេញជាតិទឹកដែលលើស
• ធ្វើលំហាត់ប្រាណ ដោយដើរជាទៀងទាត់នៅពេលថ្ងៃ ឬធ្វើលំហាត់ប្រាណជើង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង