×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ដាក់សំណើ៩០លានផោនសម្រាប់ការផ្ទេរ Declan Rice

Manchester City បានដាក់សំណើ ៩០លានផោនសម្រាប់ប្រធានក្រុម West Ham United ខ្សែបម្រើ Declan Rice ។ នេះបើយោងតាមសារព័ត៌មាន Sky Sports ។

ប្រធានក្លិប West Ham លោក David Sullivan បាននិយាយថា Rice អាចនឹងចាកចេញ ទោះបីជាកុងត្រារបស់គេនៅសល់មួយឆ្នាំជាមួយនឹងជម្រើសក្នុងការបន្ត១ឆ្នាំទៀតក៏ដោយ។

West Ham នឹងយល់ព្រមអនុញ្ញាតឱ្យ Rice ទៅចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករមុនការចាប់ផ្ដើមរដូវកាល២០២៣-២៤ ប៉ុន្តែទាមទារកិច្ចព្រមព្រៀងដែលមានតម្លៃ ១២០ លានផោន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយសាលាបាល់ទាត់របស់ West Ham និងមានវត្តមានតាំងពីរដូវកាល ២០១៧-១៨ ។ រូបគេបានកាន់តំណែងជាប្រធានក្រុម បន្ទាប់ពីការចូលនិវត្តន៍របស់កីឡាករ Mark Noble កាលពីឆ្នាំមុន។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះលេងបាន ៥០ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលមុន ខណៈក្រុម West Ham បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងក្របខណ្ឌ Premier League មុននឹងឈានទៅការឈ្នះពានរង្វាន់នៃក្របខណ្ឌ Europa Conference League នៅទីក្រុង Prague ។

Rice បានលេងច្រើនជាង ២០០ ប្រកួតសម្រាប់ក្រុម West Ham និងលេងបាន ៤១ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០១៩៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង