×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អបអរសាទរ! អត្តពលិកកម្ពុជា៣រូបឈ្នះមេដាយកម្រិតពិភពលោកពីព្រឹត្តិការណ៍អូឡាំពិកពិសេស២០២៣នៅអាល្លឺម៉ង់

កីឡាករនិងកីឡាការិនីកម្ពុជា ចំនួន៣រូប បានឈ្នះមេដាយកម្រិតពិភពលោក លើប្រភេទកីឡាអត្តពលកម្ម និងកីឡាបូស្យា ក្នុងព្រឹត្តិការណ៍ Special Olympics World Games Berlin 2023 នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

កីឡាករ និងកីឡាការិនីទាំង៣រូប រួមមាន៖ កញ្ញា នុត សុផាន់ណា ឈ្នះមេដាយប្រាក់ លើវិញ្ញាសារត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ កញ្ញា ហ៊ន ចាន់ថុល ឈ្នះមេដាយសំរឹទ្ធ ក្នុងកីឡាបូស្យា និង លោក វិបុល មង្គល ឈ្នះមេដាយសំរឹទ្ធ ក្នុងកីឡាបូស្យា។

សម្រាប់កញ្ញា នុត សុផាន់ណា ទទួលបានចំណាត់ថ្នាក់លេខ២ លើវិញ្ញាសារត់ប្រណាំង១០០ម៉ែត្រ ដោយប្រើប្រាស់ថិរវេលា ០០:២៤.៧៥ នៅវគ្គផ្ដាច់ព្រ័ត្រ។ គាត់បានចាញ់កីឡាការិនីរបស់ប្រទេសម៉ាល់ឌីវ ដែលទទួលបានមេដាយមាសប្រហែល១វិនាទីប៉ុណ្ណោះ។ រីឯលេខ៣ បានទៅលើកីឡាការិនីរបស់ប្រទេសឡេសូតូ ដែលប្រើប្រាស់ថិរវេលា ០០:២៥.៥៥។

ក្នុងប្រភេទកីឡាបូស្យា កញ្ញា ហ៊ន ចាន់ថុល ទទួលបានចំណាត់ថ្នាក់លេខ៥ ហើយលោក វិបុល មង្គល ទទួលបានចំណាត់ថ្នាក់លេខ៥ នៅវគ្គផ្ដាច់ព្រ័ត្រ។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា អ្នកទាំងពីរទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿងផងដែរ។

ព្រឹត្តិការណ៍អូឡាំពិកពិសេសពិភពលោកប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដែលមានអត្តពលិកអូឡាំពិកពិសេសចំនួន ៧០០០ នាក់មកពីប្រមាណ ១៩០ប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងកីឡាចំនួន ២៦ ប្រភេទ។ អត្តពលិកត្រូវបានគាំទ្រដោយគ្រូបង្វឹកជាង ៣ពាន់នាក់ និងអ្នកស្ម័គ្រចិត្ត ២ម៉ឺននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង