ក្រុមកំប្លែងរបស់កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនជាមួយនឹងរឿងកំប្លែងដែលមានចំណងជើងថា “DJ Sad” នៅវគ្គចុងក្រោយ នៃកម្មវិធីដែលនឹងមានចាក់ផ្សាយនាថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។
កាន់តែប្លែក សម្រាប់ DJ គួរណាស់តែសប្បាយៗ ប៉ុន្តែសម្រាប់ DJ ពូណម វិញបែរជា Sad ទៅវិញ។ ជាមួយគ្នានេះ ពុកម៉ែបងប្អូននឹងបានជួបជាមួយវត្តមានរបស់ ក្លក់ក្លក់ ស្រីកែវ ពូណុយ ដែលពួកគាត់នឹងរួមគ្នាឡើងមកសម្ដែងជូនបងប្អូនបានទស្សនាកម្សាន្តផងដែរ។
នៅសប្ដាហ៍នេះ កម្មវិធី Anchor សំណើចតាមភូមិ ក៏នឹងផ្ដល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ ដូចជាការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ដែលមានការចូលរួមពីបេក្ខជនដ៏ស្រស់ស្អាត និងការផ្ដល់ជូននូវបទចម្រៀងយ៉ាងពីរោះពីតារាកិត្តិយស ពេជ្រ នីតា ក្រោមចំណងជើងថា “ប្រាំឆ្នាំទៀតម៉ែ”។
ភាពសប្បាយរីករាយទាំងនេះ នឹងត្រូវបង្ហាញជូនទស្សនិកជនទស្សនាចេញពីភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី១ ខែកក្កដា វេលាម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕