×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អត្តពលិកប៉េតង់កម្ពុជា ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៥នៅម៉ាឡេស៊ី

អត្តពលិកប៉េតង់ ចំនួន ១៦ រូបនឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែសីហា ឆ្នាំ២០២៣។

អត្តពលិកកម្ពុជាទាំង ១៦ រូប ត្រូវបានជ្រើសរើសពីការប្រកួតផ្ទៃក្នុង ដែលត្រូវបានរៀបចំដោយសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ វិញ្ញាសាក្នុងការប្រកួតគឺ ១ទល់១ ដែលមានរយៈពេល ៦០នាទី។

ឆ្លងកាត់ការប្រកួតរួចមក សហព័ន្ធបានរកឃើញកីឡាករចំនួន ៨ នាក់ កីឡាការិនី ៤នាក់ ព្រមទាំង យុវជននិងយុវនារីអាយុក្រោម១៨ឆ្នាំ ៤នាក់ ដែលតំណាងឱ្យកម្ពុជា ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៥។

ក្នុងនោះ កីឡាករ ស៊ិន វង់, ហេង ថន, សុខ ចាន់មាន, អៀត សុផាត, ថោង ឈឿន, យឹម សុភ័ណ្ឌ, សៅ សុភាវ៉ាន់, តិប នរ៉ា, កីឡាការិនី អ៊ុន ស្រីយ៉ា, អ៊ុក ស្រីមុំ, នុប ឆលីកា, ឃួន យ៉ារី, យុវជន នន់ រ៉ាវីន, អ៊ុត សុខជា និងយុវនារី រ៉ន ស្រីពេជ្រ, ភីន ដានី។

គួររំឭកថា កម្ពុជាបានដណ្ដើមបានមេដាយចំនួន ៧ គ្រឿង កាលពីឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៤ នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងនោះ មេដាយមាស ៣គ្រឿង ប្រាក់ ២ គ្រឿង និង សំរឹទ្ធ ២គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង