×

កូនក្រមុំស្រវឹងជោគថ្ងៃចូលរោង ជាងផាត់មុខត្រូវប្រែប្រួលតាមកាលទេសផាត់មុខឱ្យកូនក្រមុំទាំងសន្លប់ឈឹង

វៀតណាម៖ ថ្ងៃទទួលសញ្ញាបត្រមុនថ្ងៃចូលរោងការមួយថ្ងៃធ្វើឱ្យកូនក្រមុំសប្បាយចិត្តជប់លៀងគគ្រឹកគគ្រេងរហូតស្រវឹងជោគជាំក្រោកលែងរួច។ លុះដល់ស្អែកឡើងដែលជាថ្ងៃចូលរោងការ កូនក្រមុំបានសន្លប់ឈឹងដោយសារគ្រឿងស្រវឹង ធ្វើឱ្យអ្នកផាត់មុខត្រូវបង្ខំចិត្តអង្គុយផាត់មុខឱ្យកូនក្រមុំទាំងកំពុងគេង។

ការប្រែប្រួលតាមកាលៈទេសៈរបស់ជាងផាត់មុខសម្រាប់ថ្ងៃមង្គលមួយរោងនេះពិតជាមិនងាយស្រួលឡើយ ដោយកំពុងតែថែមថយម្សៅចុះឡើងកូនក្រមុំបានស្ទុះទៅក្អួតជាច្រើនសារទៀត ជាហេតុធ្វើឱ្យក្រុមផាត់មុខបានត្រឹមឈរសើចប៉ុណ្ណោះ។

ទោះជាយ៉ាងណា ទង្វើមួយនេះបានធ្វើឱ្យមហាជនអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា ធ្លាប់តែឃើញមនុស្សប្រុសដែលមិនទាន់រៀបការផឹកស្រវឹងជោគបែបនេះ អ៊ីចឹងក្រោយរៀបការរួចប្រសិនស្វាមីរបស់ស្រវឹងជោគបែបនេះកុំស្តីបន្ទោសឱ្យគាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង