×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

James Maddison ត្រៀមពិនិត្យសុខភាពសម្រាប់ការផ្ទេរទៅកាន់ Spurs

ក្រុម Leicester City បានយល់ព្រមជាមួយក្រុម Tottenham Hotspurs សម្រាប់ការអនុញ្ញាតឱ្យ James Maddison ទៅទទួលការពិនិត្យសុខភាព។

Maddison បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ដែលអាចឱ្យគេទទួលបានថ្លៃនឿយហត់១៧ម៉ឺនក្នុងមួយសប្តាហ៍ពី Spurs ដោយក្រុម Leicester បានបើកភ្លើងខៀវដល់កិច្ចព្រមព្រៀងនេះ។

អ្នកកាសែតដ៏ល្បី Fabrizio Romano បានសរសេរនៅលើ Twitter ថា៖ “Tottenham បានព្រមព្រៀងគ្នាដោយពាក្យសម្ដីជាមួយ Leicester ដើម្បីចុះហត្ថលេខាលើ James Maddison ។ តម្លៃដំបូងត្រូវបានរាយការណ៍ថា ប្រហែល ៤០លាន បូកនឹងប្រាក់បន្ថែម ៥លានផោនទៀត។”

Maddison វ័យ ២៦ ឆ្នាំ រកបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ លើកកាលពីរដូវកាលមុន។ រូបគេនៅសល់កុងត្រាជាមួយក្រុមកញ្ជ្រោង១ឆ្នាំទៀត។ ប៉ុន្តែការធ្លាក់ទៅកាន់ក្របខណ្ឌ Championship របស់ Leicester ធ្វើឱ្យរូបគេស្វែងរកក្លិបថ្មីនៅក្របខណ្ឌ Premier League ។

នេះអាចជាការចុះហត្ថលេខាទីបីរបស់ Spurs នៅដើមរដូវកាលថ្មីនេះ បន្ទាប់ពីពួកគេបាននាំយកអ្នកចាំទី Guglielmo Vicario របស់ Empoli ក្នុងតម្លៃ ១៧ លានផោនជាមួយនឹងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ ក្លិបនេះក៏បានទិញផ្ដាច់កីឡាករ Dejan Kulusevski ពីក្រុម Parma ក្នុងតម្លៃ ២៥លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង