×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ស្នេហារវាងតារាចម្រៀង និងអ្នកចាត់ការទីបំផុតបានប្តូរឈ្មោះមកជាគូដណ្តឹងក្រោយទាក់ទងគ្នាស្ងាត់ៗរយៈពេល ១៦ឆ្នាំ

តៃវ៉ាន់៖ រយៈពេល ១៦ឆ្នាំហើយដែលតារាចម្រៀងតៃវ៉ាន់ Jam Hsiao វ័យ៣៦ឆ្នាំមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយអ្នកចាត់ការរបស់ខ្លួន Summer Lin វ័យ ៥០ឆ្នាំសូម្បីតែគ្រួសារ និងមិត្តជិតស្និទ្ធរបស់លោកក៏មិនដឹងរឿងដែរ។

អ្នកទាំងពីរបានលួចទាក់ទងគ្នាចាប់តាំងពី Jam ទើបប្រលូកចូលសិល្បៈកាលពី ១៦ឆ្នាំមុនម្ល៉េះ ប៉ុន្តែមកទល់ពេលនេះឈ្មោះជាអ្នកចាត់ការបានប្តូរមកជាគូដណ្តឹងវិញជាផ្លូវការ បន្ទាប់ពី Jam បានសុំ Summer រៀបការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រោយទទួលបានពាក្យយល់ព្រមភ្លាមលោកបានបង្ហាញអារម្មណ៍រំភើប និងប្រកាសជាផ្លូវការនៅលើគណនីហ្វេសប៊ុករបស់លោកផងដែរ។

ជាមួយគ្នានេះដែរ Jam បានរៀបរាប់ទាំងអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកថា៖ “រយៈពេល ១៦ឆ្នាំកន្លងមកនេះ ពួកយើងបានមានទំនាក់ទំនងស្នេហាជាមួយគ្នាស្ងាត់ៗ សូម្បីតែមិត្តជិតស្និទ្ធ និងសមាជិកក្នុងផ្ទះដែលស្និទ្ធបំផុតក៏មិនដឹងរឿងដែរ។ ប៉ុន្តែចាប់ពីពេលនេះទៅ ខ្ញុំចង់បង្ហាញប្រាប់ពិភពលោកឱ្យដឹងថា Summer អ្នកនឹងមិនឯកាទៀតទេ ខ្ញុំចង់ចែករំលែកគ្រប់យ៉ាងក្នុងជីវិតជាមួយអ្នក ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនឱ្យអ្នករង់ចាំយូរជាងនេះទៀតឡើយ”។

ជាមួយនឹងការរក្សាទំនាក់ទំនងឱ្យនៅបានល្អរយៈពេល ១៦ឆ្នាំថែមទាំងមានវ័យខុសគ្នាច្រើនបែបនេះមិនមែនជារឿងងាយស្រួលឡើយ។ ទីបំផុត ស្នេហារវាងតារាចម្រៀង និងអ្នកចាត់ការមួយគូនេះទទួលបានជោគជ័យដោយមានការចូលរួមអបអរពីសំណាក់មិត្តក្នុងសិល្បៈ គ្រួសារ និងអ្នកគាំទ្រយ៉ាងសន្ធឹកសន្ធាប់ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង