×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ArsenalនិងWest Hamឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Declan Rice

Arsenal និង West Ham កំពុងធ្វើការលើកិច្ចព្រមព្រៀងតម្លៃ ១០៥ លានផោនសម្រាប់ការផ្ទេរខ្សែបម្រើអង់គ្លេស Declan Rice ដែលមានវ័យ២៤ឆ្នាំ។

កិច្ចព្រមព្រៀងនេះ កើតឡើងក្រោយការដេញថ្លៃជាលើកទី៣ ពីក្រុមកាំភ្លើងធំ ដោយពីមុនមានការដេញថ្លៃចំនួនពីរលើកត្រូវបានច្រានចោលពី West Ham ។ ថ្មីៗនេះ Manchester City បានដាក់សំណើដេញថ្លៃ ៩០លានផោនសម្រាប់ Rice ប៉ុន្តែត្រូវបានច្រានចោលផងដែរ។

Rice ដែលជាប្រធានក្រុម បាននៅក្លិប West Ham ចាប់តាំងពីបានចូលរួមជាមួយសាលារបស់ពួកគេពី Chelsea ក្នុងឆ្នាំ២០១៤។ ដើមខែនេះ រូបគេបានជួយឱ្យពួកគេឱ្យឈ្នះពាន Europa Conference League ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេក្នុងរយៈពេល ៤៣ ឆ្នាំ។

កិច្ចសន្យារបស់គេនៅកីឡដ្ឋាន London Stadium នឹងផុតសុពលភាពនៅឆ្នាំ២០២៤។

ការចុះហត្ថលេខាថ្លៃបំផុតនៅក្របខណ្ឌ Premier League គឺថ្លៃផ្ទេរ ១២១ លានអឺរ៉ូ ដែល Chelsea បានបង់ឱ្យ Benfica សម្រាប់ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez កាលពីខែមករា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង