×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកគាំទ្រម្នាក់ដាក់ឈ្មោះតារាបាល់ទាត់ Neymar ក្នុងបណ្ដាំមរតករបស់ខ្លួន

អ្នកគាំទ្រសញ្ជាតិប្រេស៊ីលម្នាក់ បានសម្រេចចិត្តដាក់កីឡាករបាល់ទាត់ប្រេស៊ីល Neymar នៅក្នុងបណ្ដាំមរតករបស់គាត់ ព្រោះមិនអាចស្វែងរកអ្នកដែលសក្តិសមនឹងទទួលទ្រព្យសម្បត្តិរបស់គាត់ឡើយ។

អ្នកគាំទ្រអនាមិករូបនេះ បាននិយាយថា គាត់បានស្គាល់ឪពុករបស់ Neymar ដែលគាត់ចាត់ទុកប្រៀបដូចជាឪពុកបង្កើតរបស់គាត់។ បុរសវ័យ៣០ឆ្នាំ បានប្រាប់សារព័ត៌មានក្នុងស្រុក Metropoles ដូច្នេះថា៖ “ខ្ញុំចូលចិត្ត Neymar ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ ខ្ញុំធ្លាប់ទទួលរងនូវការបរិហារកេរ្តិ៍ ខ្ញុំជាមនុស្សដែលគិតពីគ្រួសារខ្លាំងណាស់ ហើយទំនាក់ទំនងជាមួយឪពុករបស់គាត់បានរំឭកខ្ញុំជាច្រើនអំពី ខ្ញុំជាមួយឪពុករបស់ខ្ញុំដែលបានទទួលមរណភាព”។

លោកបានបន្ថែមថា៖ “សុខភាពរបស់ខ្ញុំមិនសូវល្អទេ ហើយដោយសារតែរឿងហ្នឹង ខ្ញុំគិតថា គ្មាននរណាសក្តិសមនឹងទទួលទ្រព្យសម្បត្តិរបស់ខ្ញុំទេ… ខ្ញុំមិនចង់ឱ្យរដ្ឋាភិបាល ឬសាច់ញាតិដែលមិនចុះសម្រុងគ្នា ទទួលបានទ្រព្យសម្បត្តិរបស់ខ្ញុំទេ”។

បុរសវ័យ ៣០ ឆ្នាំរូបនេះ បានបន្ថែមថាគាត់បានព្យាយាមមិនបានសម្រេចក្នុងការប្រគល់ទ្រព្យសម្បត្តិរបស់គាត់ទៅឱ្យកីឡាករអន្តរជាតិប្រេស៊ីលពីមុនមក ដូច្នេះការធ្វើតាមបណ្ដាំមរតក គឺជាវិធីដែលស្របច្បាប់។

កីឡាករ Neymar របស់ក្រុម Paris Saint Germain គឺជាកីឡាករដែលមានប្រាក់ខែច្រើនជាងគេបំផុតម្នាក់នៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលប៉ាន់ស្មានចំនួន ៨៥ លានដុល្លារសម្រាប់ឆ្នាំ២០២៣ ដោយយោងតាមទស្សនាវដ្តី Forbes ។

អ្នកគាំទ្ររូបនេះបានបន្តថា៖ “ខ្ញុំដឹងថា សំខាន់ជាងនេះទៅទៀត គាត់មិនលោភលន់ទេ នេះជាអ្វីដែលកម្រនៅក្នុងសង្គមបច្ចុប្បន្ន”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង