×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Arsenal ទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Kai Havertz ពី Chelsea

ក្លិប Arsenal បានទទួលជោគជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kai Havertz ពីក្លិប Chelsea ក្នុងកិច្ចសន្យារយៈពេលវែង។

តម្លៃនៃការផ្ទេរនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Arsenal នឹងចំណាយឱ្យ Chelsea ប្រមាណ ៦៥ លានផោន ជាមួយនឹងការបន្ថែមចំនួន ៥ លានផោនបន្ថែមទៀតលើការចំណាយផ្សេងៗ។

ជុំវិញឱកាសផ្ទេរទៅកាន់ Arsenal នេះកីឡាករអាល្លឺម៉ង់វ័យ ២៤ឆ្នាំ បានប្រាប់គេហទំព័ររបស់ក្លិបថា៖ “វាពិតជារំភើបណាស់សម្រាប់ខ្ញុំក្នុងការចូលរួមជាមួយក្លិបដ៏អស្ចារ្យនេះ និងជាផ្នែកមួយនៃ Arsenal ។”

Havertz នឹងក្លាយជាកីឡាករថ្លៃបំផុតទីពីររបស់ Arsenal បន្ទាប់ពីពួកគេបានបង់ថ្លៃកំណត់ត្រាក្លិបប្រហែល ៧២ លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ Nicolas Pepe ក្នុងឆ្នាំ ២០១៩។

Havertz ត្រូវបាន Chelsea ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំក្នុងឆ្នាំ ២០២០ ក្នុងតម្លៃប្រហែល ៧១ លានផោន បន្ទាប់ពីរដូវកាលដ៏ជោគជ័យ ជាមួយ Bayer Leverkusen។

នៅ Chelsea នេះ Kai Havertz បានរួមចំណែកឈ្នះពានរង្វាន់ Champions League ក្នុងរដូវកាលដំបូងរបស់ខ្លួន ដោយស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១ ទល់នឹង Man City ។

Havertz ក៏បានស៊ុតបញ្ចូលទី១៤ គ្រាប់ក្នុងយុទ្ធនាការ ២០២១-២២ ប៉ុន្តែគេបានស៊ុតបញ្ចូលទីបានត្រឹមតែ ៩ ដងប៉ុណ្ណោះកាលពីរដូវកាលមុន ខណៈដែល Chelsea ព្យាយាមរកគ្រាប់បាល់ក្រោមការដឹកនាំរបស់គ្រូបង្វឹក៣រូបផ្សេងគ្នា ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ក្នុងតារាង។

Chelseaក៏កំពុងសម្លឹងមើលការលក់កីឡាករចេញជាច្រើនរូបទៀតបន្ទាប់ពីចំណាយប្រាក់ជាង ៦០០ លានអឺរ៉ូ លើការចុះហត្ថលេខាកីឡាករថ្មីចាប់តាំងពី ក្លិបត្រូវបានទិញ ដោយក្រុមវិនិយោគដែលដឹកនាំដោយអ្នកជំនួញជនជាតិអាមេរិក Todd Boehly និង Clearlake Capital កាលពីឆ្នាំមុន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង