×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើ Timothy Weah ជាកីឡាករជនជាតិអាមេរិកទី២ចូលរួមជាមួយ Juventus

ក្លិប Juventus បាននិយាយនៅថ្ងៃពុធទី២៨ ខែមិថុនាថា ខ្សែបម្រើស្លាប Timothy Weah បានមកដល់ទីក្រុង Turin ហើយនៅមុនការផ្ទេររបស់កីឡាករអាមេរិកមកកាន់ក្លិបនៅក្របខណ្ឌ Serie A ដោយចាកចេញពីក្លិប Lille នាក្របខណ្ឌ Ligue 1 របស់បារាំង។

Juventus បានចែករំលែករូបភាព និងវីដេអូនៃការមកដល់របស់កីឡាករវ័យ ២៣ ឆ្នាំនៅអាកាសយានដ្ឋាន Turin នៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។

Weah ដែលបានចូលរួមជាមួយ Lille ពី Paris Saint Germain កាលពីខែមិថុនា ឆ្នាំ ២០១៩ នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃព្រហស្បតិ៍នេះ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ១២ លានអឺរ៉ូ សម្រាប់ការប្រកួតប្រជែងចំនួន៥រដូវកាល។

ខ្សែបម្រើស្លាបដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធ AC Milan លោក George Weah រកបាន៤គ្រាប់ពីការ ប្រកួតចំនួន៣១ដង ជាមួយក្រុមជម្រើសជាតិអាមេរិក និងជាផ្នែកមួយដែលបានជួយក្រុមឈានដល់វគ្គ ១៦ក្រុមចុងក្រោយនៅ FIFA World Cup 2022 នៅប្រទេសកាតា។

Timothy Weah គឺជាកីឡាករជនជាតិអាមេរិកទី២ដែលបានចូលរួមជាមួយ Juventus បន្ទាប់ពីខ្សែបម្រើ Weston McKennie កាលពីឆ្នាំ២០២១ ខណៈបច្ចុប្បន្ន McKennie កំពុងលេងខ្ចីជើងអោយ Leeds United៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង