×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ឆ្លងកាត់បញ្ហាព្យុះភ្លៀងឆ្អែតឆ្អន់ពេលនេះ Goo Hye Sun ត្រលប់មកមើលថែខ្លួនរហូតសម្រកបាន ២០គីឡូក្រាមត្រឹមរយៈពេល ១ឆ្នាំ

កូរ៉េខាងត្បូង៖ បន្ទាប់ពីបែកបាក់គ្រួសារហើយតារាសម្តែងស្រី Goo Hye Sun ថែមទាំងជាប់រឿងក្តីក្តាំងជាមួយផលិតកម្ម HB និងបានចាញ់ក្តីកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ បញ្ហាចម្រូងចម្រាសរហូតមានការប្តឹងផ្តល់នេះទាក់ទងទៅនឹង YouTube ដែល Goo Hye Sun និង ផលិតកម្ម HB បានបង្កើតឡើងរួមគ្នាប៉ុន្តែនាងមិនទទួលបានប្រាក់កម្រៃពីខាងផលិតកម្ម។

រំឭកទៅកាលពីឆ្នាំ២០២០ តារាស្រីរូបនេះបានស្នើសុំក្រុមហ៊ុនដើម្បីចែកប្រាក់ចំណេញ និងសិទ្ធរបស់វីដេអូដែលបានផុសនៅគណនី YouTube របស់ផលិតកម្ម HB ប៉ុន្តែទីបំផុតគ្រប់យ៉ាងត្រូវបានបញ្ចប់ក្រោមហេតុផលផលិតកម្ម HB ជាអ្នកវិនិយោគទៅលើ Youtube Channel ដោយតម្រូវឱ្យ Goo Hye Sun បង់ប្រាក់ឱ្យក្រុមហ៊ុនក្នុងទឹកប្រាក់ ៣៥លានវ៉ុនសម្រាប់ថ្លៃខូចខាត។

នៅថ្ងៃទី២០ ខែមិថុនា Goo Hye Sun បានចោទប្រកាន់ផលិតកម្ម HB ថាបានលួចប្រាក់កម្រៃរបស់នាង និងគំរាមកំហែងនាងកាលពី ១០ឆ្នាំ។ តារាស្រីរូបនេះបានបន្ថែមទៀតថា ដោយសារនាងជឿអតីតប្តីរបស់ខ្លួនទើបនាងយល់ព្រមបង្ហាញវត្តមានលើគណនី YouTube របស់ផលិតកម្ម HB ប៉ុន្តែខាងផលិតកម្មមិនបានផ្តល់ប្រាក់កម្រៃដល់នាងឡើយបើទោះជាមានអ្នកចូលទស្សនាជាង ១០លានដងក៏ដោយ។ Goo Hye Sun បានបញ្ជាក់ថា នាងនឹងតាមទាមទាររហូតដល់ទីបំផុត។

បន្ទាប់ពីចាញ់ក្តីហើយ Goo Hye Sun បានសម្រួលអារម្មណ៍ និងបែរមកមើលថែខ្លួនវិញដោយនាងបានឱ្យដឹងថា កន្លងមកមួយរយៈមុននាងឡើងគីឡូខ្លាំងដោយសារស្រ្តេសនឹងការងារខ្លាំងពេកទើបនាងគិតតែញ៉ាំ ប៉ុន្តែពេលនេះនាងខំប្រឹងហាត់ប្រាណដោយមានគ្រូបង្វឹកជួយបង្ហាត់បង្រៀន និងតមអាហារយ៉ាងតឹងរ៉ឺងបំផុត ពេលនេះនាងស្រកបាន ២០គីឡូក្រាមនៅសល់តែ ៤០គីឡូក្រាមប៉ុណ្ណោះបន្ទាប់ពីចំណាយពេល ១ឆ្នាំមកនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង