ម៉ៃយ៉ា បានសរសេរប្រយោគបែបនេះថា “កាដូ ៤ឆ្នាំស្រលាញ់គ្នាគឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗនេះហើយ ៧ខែទាយមើលថាអូន ស្រី ឬ ប្រុស”។ រូបភាពដែលភ្ជាប់មកនូវប្រយោគទាំងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរដល់តារាស្រីរូបនេះជាច្រើនដោយពួកគេមានក្តីរំភើបចិត្តនូវសុភមង្គលក្នុងជីវិតគូរបស់នាងបើទោះជាស្រលាញ់ភេទដូចគ្នាក៏ដោយ។
គួរបញ្ជាក់ដែរថា ក្រៅពីអាជីពជាពិធីការិនីហើយ តារាស្រីរូបនេះមានទីផ្សារខ្ពស់ក្នុងការថតម៉ូតឱ្យសម្អាងការផងដែរ។ បើទោះជាពោះកាន់តែធំក៏ពិតមែន ប៉ុន្តែម៉ាក់ៗវ័យក្មេងរូបនេះនៅតែជះសម្រស់ស្អាតខ្លាំងជាហេតុធ្វើឱ្យអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរមិនដាច់ពីមាត់៕