×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើDominik SzoboszlaiចូលរួមជាមួយLiverpoolក្នុងកិច្ចព្រមព្រៀងតម្លៃ៦០លានផោន

Liverpool បានចុះហត្ថលេខាជាមួយខ្សែបម្រើ Dominik Szoboszlai ពីក្លិបRB Leipzig នៃក្របខណ្ឌ Bundesliga ក្នុងតម្លៃ ៦០លានផោន ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។

ក្រុមហង្សក្រហម បានអនុវត្តលក្ខខណ្ឌទិញផ្ដាច់របស់កីឡាករសញ្ជាតិហុងគ្រី។ Szoboszlai គឺជាខ្សែបម្រើទីពីរដែលបានចូលរួមជាមួយ Liverpool បន្ទាប់ពីការចុះហត្ថលេខាជាមួយខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Alexis Mac Allister ពី Brighton ក្នុងតម្លៃ ៣៥ លានផោន។

Szoboszlai បានបង្ហាញខ្លួនចំនួន ៣១ ប្រកួតនៅក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតសម្រេចបាន ៨ ដង។ រូបគេបានចុះហត្ថលេខាពីក្រុមអូទ្រីស Red Bull Salzburg ក្នុងខែមករាឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមករកបាន ២០គ្រាប់និងបានបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបានសម្រេច ២១ដង ក្នុងការបង្ហាញខ្លួន ៩១លើក។

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម កំពុងពង្រឹងតំបន់ខ្សែបម្រើរបស់គាត់ បន្ទាប់ពី James Milner, Naby Keita និង Alex Oxlade-Chamberlain ចាកចេញពីក្លិបនៅរដូវក្តៅនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង