×

អ្នកជិះកង់ Victor Lafay ឈ្នះដំណាក់កាលទី២ កម្មវិធី Tour de France 2023

ការប្រណាំងកង់ កម្មវិធី Tour de France ឆ្នាំ២០២៣ បានបន្តឈានដល់ដំណាក់កាលទី២ ហើយ ដែលការប្រកួតបានធ្វើឡើងចាប់ពីតំបន់ Vitoria-Gasteiz មកកាន់តំបន់ San Sebastián ប្រទេសអេស្ប៉ាញ មានចម្ងាយផ្លូវប្រមាណ ២០៩ គីឡូម៉ែត្រ ។

ជាលទ្ធផលគឺ កីឡាករបារាំង Victor Lafay ជាអ្នកទទួលបានជ័យជម្នះ ដោយសមាជិកក្រុម Cofidis បានជិះមកដល់គោលដៅប្រើពេលអស់ ៤ម៉ោង ៤៦នាទី និង៣៩វិនាទី។ Victor Lafay គឺជាកីឡាករដំបូងដែលបាននាំយកជ័យជម្នះការប្រកួតតាមដំណាក់កាល ក្នុងកម្មវិធី Tour de France សម្រាប់ក្រុម Cofidis រយៈពេល១៥ឆ្នាំមកហើយ។ កីឡាករប៊ែលហ្ស៊ិក Wout van Aert មកពីក្រុម Jumbo–Visma ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករស្លូវេនី Tadej Pogačar មកពីក្រុម UAE Team Emirates ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ៣។

សូមបញ្ជាក់ថា កម្មវិធី Tour de France សម្រាប់ឆ្នាំ២០២៣នេះ មានទាំងអស់២១ដំណាក់កាល ដោយចាប់ផ្តើមពីថ្ងៃទី ១ ដល់ ថ្ងៃទី ២៣ ខែកក្កដា។ សម្រាប់៣ដំណាក់កាលដំបូង នឹងចាប់ផ្តើមពីប្រទេសអេស្ប៉ាញ រួចទើបបន្តមកប្រកួតនៅក្នុងប្រទេសបារាំងវិញ។

សម្រាប់ការប្រកួតជាបន្តដំណាក់កាលទី៣ នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ចាប់ពីតំបន់ Amorebieta-Etxano ប្រទេសអេស្ប៉ាញ មកកាន់តំបន់ Bayonne ភាគនិរតី ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ 193.5 គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង