×

ទទួលនូវភាពសប្បាយរីករាយពីដើមដល់ចប់ក្នុងកម្មវិធី”Anchor សំណើមតាមភូមិ” នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

នៅសប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបន្តទទួលបាននូវភាពសប្បាយរីករាយពីសំណាក់ក្រុមកំប្លែង តារាកិត្តិយស និងបេក្ខជនប្រកួតល្បែងកម្សាន្ត នៅក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” ដែលក្រុមការងារបានផ្ដិតយកផ្ទាំងទស្សនីយភាពទាំងនេះនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រីករាយជាមួយនឹងការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ពីកម្មវិធី “Anchor សំណើចតាមភូមិ” ដែលមានការអញ្ជើញចូលរួមពីបងប្អូនអ្នកភូមិស្ពករាជផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះទេ ពុកម៉ែបងប្អូនក៏នឹងបានជួបតារាកិត្តិយសចំនួន ២ដួង គឺកញ្ញាអាណា និងលោក ឆាយ ណាឃឹម ដែលអ្នកទាំងពីរនឹងរួមគ្នាបកស្រាយបទចម្រៀងដែលមានចំណងជើងថា “សន្យាឱ្យបងចាំ”។

អ្វីដែលមិនអាចរំលងបាននោះគឺការទស្សនារឿងកំប្លែងខ្លីរបស់ក្រុមកំប្លែង “Anchor សំណើចតាមភូមិ” ដែលពួកគាត់នឹងផ្ដល់ជូនទស្សនិកជននូវសំណើចក្អាកក្អាយបំបាត់អស់ទុក្ខកង្វល់ តាមរយៈសាច់រឿងដែលមានចំណងជើងថា “ច្រឡំ ឬបន្លំ”។ ដូច្នេះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី៨ ខែកក្កដា ចាប់ពីម៉ោង ៨យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង