×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Newcastle United ចុះកុងត្រាយកខ្សែបម្រើ Sandro Tonali ពី AC Milan លើកិច្ចសន្យារយៈពេល៥ឆ្នាំ

ក្លិប Newcastle United នៅក្របខណ្ឌ Premier League បានចុះកុងត្រានាំយកខ្សែបម្រើ Sandro Tonali ពី AC Milan នៅក្របខណ្ឌ Serie A លើកិច្ចសន្យារយៈពេលចំនួន៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៨។

ចំពោះការផ្ទេរកីឡាករវ័យ ២៣ឆ្នាំ មិនត្រូវបានបញ្ជាក់អំពីតម្លៃ ប៉ុន្មាននោះទេ ប៉ុន្តែសារព័ត៌មាននានានៅអង់គ្លេស បានរាយការណ៍ថា ក្លិបសារីការព្រៃ បានចំណាយជាង៧០លានអឺរ៉ូឯណោះ ដែលតម្លៃនេះបូករួមទាំងថ្លៃចំណាយផ្សេងៗទៀតផងដែរ។

តម្លៃនេះដែរ បានធ្វើឱ្យ Sandro Tonali ក្លាយជាកីឡាករជនជាតិអ៊ីតាលីដែលមានថ្លៃផ្ទេរចេញខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ និងបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ក្លិប AC Milan ដែលលក់កីឡាករថ្លៃជាងគេ គឺថ្លៃជាងតម្លៃ ៦៨លានអឺរ៉ូ ដែលពួកគេបានលក់ខ្សែបម្រើប្រេស៊ីល Kaká ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid កាលពីឆ្នាំ២០០៩។

Sandro Tonali គឺជាកីឡាករនាំចូលទី១របស់ Newcastle United ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Eddie Howe នៅទីផ្សារដោះដូររដូវក្តៅនេះ ខណៈពួកគេកំពុងត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League នារដូវកាលខាងមុខ។

Tonali ដែលបានបង្ហាញខ្លួន ១៤ដងសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ប៉ុន្តែមិនបានបង្ហាញខ្លួនក្នុងពានរង្វាន់ UEFA Nations League នោះ បានជួយ AC Milan ឈ្នះជើងឯកក្របខណ្ឌ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ គឺនៅរដូវកាល ២០២១-២២ ហើយក៏ជាកីឡាករសំខាន់ដែលបានរួមចំណែកជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលកន្លងទៅផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង