ហុងកុង៖ កំពុងនៅប្រទេសចិនថតកម្មវិធី Call Me By Fire 3 ស្រាប់តែសុខៗអ្នកគាំទ្រប្រទះឃើញតារាសម្តែងហុងកុងវ័យ ៥៣ឆ្នាំ Kevin Cheng អង្គុយរង់ចាំនៅមន្ទីរពេទ្យតែម្នាក់ឯងទាំងទឹកមុខហាក់បង្ហាញពីសុខភាពកំពុងចុះទ្រុឌទ្រោម។
រូបភាពរបស់ Kevin ដែលកំពុងអង្គុយរង់ចាំពិនិត្យនៅមន្ទីរពេទ្យត្រូវបានចែកចាយនៅលើបណ្តាញសង្គម ជាហេតុធ្វើឱ្យអ្នកគាំទ្រមានការបារម្ភពីសុខភាពរបស់តារាសម្តែងរូបនេះជាខ្លាំង និងចង់ដឹងពីសុខភាពរបស់លោកពេលនេះផងដែរ។
ទោះជាយ៉ាងណា ចំពោះសុខភាពរបស់ Kevin Cheng ពេលនេះមិនមានការបញ្ជាក់ថាលោកកំពុងមានបញ្ហាអ្វីឱ្យប្រាកដឡើយ ប៉ុន្តែលោកបានព្យួរសេរ៉ូម និងដាក់ម៉ាស៊ីនឆ្ពុងនៅច្រមុះដើម្បីសម្រួលផ្លូវដង្ហើម៕