×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សម្ពាធក្នុងអារម្មណ៍ខ្លាំងពេកធ្វើឱ្យ Jennie ទប់ទឹកភ្នែកលែងជាប់ក្នុងការប្រគំតន្ត្រីនៅទីក្រុងឡុងដ៍

កម្សាន្ត៖ ក្នុងចំណោមសមាជិក Blackpink ទាំង៤ Jennie គឺជាសមាជិកម្នាក់ដែលទទួលរងពាក្យរិះគន់ជាច្រើនពីបណ្តាអ្នកនិយមលេងបណ្តាញសង្គមដោយមតិភាគច្រើនបានរិះគន់ថាមិនចូលចិត្តត្រង់នាងសិចស៊ីជ្រុល និងរិះគន់ថានាងខ្ជិលមិនសូវសកម្មជាមួយការសម្តែងរាល់ពេលប្រគំតន្ត្រីម្តងៗ។

Jennie ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចាប់ចំណុចថា តែងមិនស្រួលខ្លួនរាល់ពេលឡើងសម្តែងជាហេតុធ្វើឱ្យពួកគេយល់ថា នាងខ្ជិលទើបធ្វើពុតមិនស្រួលខ្លួនបែបនេះ។ នៅមួយរយៈពេលចុងក្រោយនេះដែរ Jennie បានរងនូវព្យុះរិះគន់មិនសំចៃមាត់បន្ទាប់ពីបទចម្រៀង The Idol ត្រូវបានចែកចាយពេញបណ្តាញសង្គមជាហេតុធ្វើឱ្យតារាស្រីរូបនេះស្ងប់ស្ងាត់មួយរយៈផងដែរ។

ប៉ុន្តែជាមួយនឹងការប្រគំតន្ត្រី Tally នៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រចាប់អារម្មណ៍ឃើញ Jennie ស្រក់ទឹកភ្នែក ខណៈកំពុងសម្តែងលើឆាកដែលក្នុងបទចម្រៀងនោះមានឃ្លាមួយមានអត្ថន័យថា៖ “វាគឺជាជម្រើសរបស់ខ្ញុំ ហើយខ្ញុំក៏មិនបានទៅធ្វើឱ្យនរណាម្នាក់ឈឺចាប់ដែរ”។

មួយឃ្លាក្នុងបទចម្រៀងនេះត្រូវបានអ្នកគាំទ្ររបស់នាងយល់ថា ជាឃ្លាដែលចាក់ដោតខ្លាំងទើបធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាងរហូតទប់ទឹកភ្នែកមិនជាប់បែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង