×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូថ្មី Chelsea ជឿជាក់ថានឹងកសាងក្រុមទៅរកភាពជោគជ័យក្នុងរយៈពេលខ្លី

គ្រូបង្វឹកថ្មី Chelsea លោក Mauricio Pochettino បានបង្ហាញការជឿជាក់ថា ក្រុមនេះនឹងវិលត្រលប់ទៅកាន់ភាពខ្លាំង និងល្អប្រសើរឡើងវិញ ខណៈដែលអះអាងថាការកសាងក្រុមខ្លាំងឡើងវិញ នៅក្នុងរយៈពេលដ៏ឆាប់រហ័ស។

Chelsea បានតែងតាំងលោក Pochettino មកដឹកនាំ បន្ទាប់ពីក្រុមបានបញ្ចប់រដូវកាល ២០២២-២៣ យ៉ាងលំបាក ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ១២ ក្នុងក្របខណ្ឌ Premier League។ កាលពីរដូវកាលមុន Chelsea ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកចំនួន ៣រូប រួមមាន លោក Thomas Tuchel, លោក Graham Potter និងលោក Frank Lampard។

ដោយឡែកលោក Pochettino វ័យ ៥២ឆ្នាំ ដែលបានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយ Chelsea បានចាប់ផ្តើមការងារថ្មី ហើយលោករំពឹងថា នឹងកែប្រែ Chelsea ឡើងវិញ បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អាក្រក់លើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៤។

អតីតគ្រូបង្វឹកក្រុម Tottenham Hotspur បាននិយាយឱ្យដឹងចំពោះគោលដៅនៃការកសាងក្រុម Chelsea ឡើងវិញយ៉ាងដូច្នេះថា៖ “គោលដៅរបស់ខ្ញុំគឺដើម្បីឈ្នះ ប៉ុន្តែយើងមិនអាចប្រាប់មនុស្សគ្រប់គ្នាថា យើងត្រូវការពេល ៦ខែ ដើម្បីកសាងអ្វីថ្មីឡើយ។ យើងត្រូវកសាងការជឿជាក់ហើយនឹងផ្តល់គ្រប់យ៉ាងក្នុងរយៈពេលមួយដ៏ខ្លី យើងគិតអំពីការឈ្នះការប្រកួតដំបូងនៃ Premier League។”

Chelsea ដែលដឹកនាំដោយលោក Pochettino នឹងត្រូវប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មីដោយ ជំនួបដំបូងនឹងត្រូវជួបតទល់ក្រុម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp នៅថ្ងៃទី១៣ ខែសីហា។

យ៉ាងណានារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ Chelsea បានបាត់បងកីឡាករសំខាន់ៗជាច្រើនរូប ចាប់តាំងពីឆ្លងកាត់រដូវកាលដ៏លំបាក់រួចមក។ កីឡាករខ្សែប្រយុទ្ធ Kai Havertz បានផ្លាស់ទៅក្រុម Arsenal។ ចំណែកកីឡាករ N’Golo Kante, Kalidou Koulibaly, Mateo Kovacic និង Eduard Mendy សុទ្ធសឹងតែកីឡាករសំខាន់បានចេញពីក្រុម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង