×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមជម្រើសជាតិកម្ពុជា ឈរនៅលេខ២ ក្រោយបញ្ចប់ការប្រកួតថ្ងៃទី១វគ្គជម្រុះព្រឹត្តិការណ៍Esportsពិភពលោក

ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ២ជាបណ្ដោះអាសន្ន នៅក្នុងការប្រកួតវគ្គចែកពូល នៃព្រឹត្តិការណ៍ IESF Gamers8 Asian Championship 2023 បន្ទាប់ពីបានបញ្ចប់ការប្រកួតទាំងពីរប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang នៅថ្ងៃទីមួយ កាលពីម្សិលមិញ ដោយទទួលបានជ័យជម្នះ ១ និងបរាជ័យ ១ នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ព្រឹត្តិការណ៍ IESF Gamers8 Asian Championship 2023 គឺជាការប្រកួតដណ្ដើមកៅអីដើម្បីឈានទៅកាន់ព្រឹត្តិការណ៍ពិភពលោក 15th World E-Sports Championship IASI 2023 ដែលគ្រោងធ្វើឡើងនៅខែក្រោយ។

ក្នុងការប្រកួតនៅថ្ងៃទីមួយនៅពូល A ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើក្រុមជម្រើសជាតិអារ៉ាប់រួម ក្នុងប្រកួតទីមួយ ដោយលទ្ធផល ២ទល់០ ប៉ុន្តែបានចាញ់ក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយលទ្ធផល ០-២ នៅក្នុងការប្រកួតបន្ទាប់។ ទោះជាយ៉ាងណា ក្រុមអ្នកចម្បាំងអង្គរ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិនេប៉ាល់ នៅថ្ងៃទីពីរ ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១១ ខែកក្កដានេះ។

ម៉ុងហ្គោលី កំពុងនាំមុខជាបណ្ដោះអាសន្ន ដោយមាន ៤ ពិន្ទុនៅក្នុងដៃ ដោយពុំទាន់មានក្រុមណាអាចយកឈ្នះពួកគេបានមួយហ្គេមនៅឡើយទេ។ កម្ពុជាមាន ២ ពិន្ទុ ខណៈអារ៉ាប់រួម និងនេប៉ាល់ មាន ០ ពិន្ទុដូចគ្នា ប៉ុន្តែនៅសល់មួយប្រកួតក្នុងដៃ។

សម្រាប់ពូល B វិញ ហ្វីលីពីន មាន ៤ ពិន្ទុបន្ទាប់ពីឈ្នះ២ប្រកួត ខណៈកាហ្សាក់ស្ថាន ឈរនៅលេខរៀងបន្ទាប់ មាន ២ ពិន្ទុក្នុង២ប្រកួត។ អារ៉ាប៊ីសាអ៊ូឌីត មាន ១ពិន្ទុ ហើយបង់ក្លាដេសពុំទាន់មានពិន្ទុនោះទេ ក្រោយលេងបានមួយប្រកួតដូចគ្នា។

ក្នុងចំណោម ៨ ប្រទេសដែលចូលរួមប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងការប្រកួតវគ្គជម្រុះនេះ នឹងមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេសរ៉ូម៉ានី ដើម្បីតំណាងឱ្យទ្វីបអាស៊ីក្នុងការប្រកួតកម្រិតពិភពលោកនៅឯព្រឹត្តិការណ៍ 15th World E-sports Championships IASI 2023៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង