មានតែការសហការគ្នាឱ្យបានល្អប៉ុណ្ណោះ ទើបអាចក្លាយជាម្ចាស់ជយលាភី នៅក្នុងវគ្គលេងល្បែងកម្សាន្តឈ្នះរង្វាន់ពីកម្មវិធី “Anchor សំណើចតាមភូមិ” ដោយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានជួបជាមួយបេក្ខជនបេក្ខនារីដែលចាប់ដៃគូ ដើម្បីប្រកួតលើវិញ្ញាសាដែលមានឈ្មោះថា “បេះដូងភ្លោះបំបែកឧបសគ្គ” ។
បន្ទាប់ពីយើងបានរកឃើញម្ចាស់រង្វាន់រួច បងប្អូននឹងជួបជាមួយនឹងលោក ផែង សុភាឫទ្ធិ ដែលជាតារាកិត្តិយសរបស់យើង ដើម្បីឡើងមកបកស្រាយបទចម្រៀងបំពេរអារម្មណ៍របស់ទស្សនិកជន តាមរយៈបទចម្រៀងដែលមានជើងថា “ម៉ាកស៊ីនារីថ្មី”។ ហើយភាពសប្បាយរីករាយមិនទាន់អស់នោះទេ ដោយទស្សនិកជនក៏នឹងបានសើចសប្បាយជាមួយនឹងក្រុមកំប្លែងរបស់កម្មវិធី “Anchor សំណើចតាមភូមិ” ផងដែរ។
កម្មវិធី “Anchor សំណើចតាមភូមិ” នៅសប្ដាហ៍នេះ នឹងបង្ហាញជូនទស្សនិកជនពីភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដូច្នេះដើម្បីកុំឱ្យផ្ទាំងទស្សនីយភាពទាំងនេះរំលងផុតទៅ សូមពុកម៉ែបងប្អូនរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ចាប់ពីម៉ោង ៨យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕